ព័ត៌មានជាតិ

អាសូរណាស់! ក្មេងប្រុសស្រីកំព្រាឪពុកម្ដាយ ២នាក់ ចុះលេងទឹក បណ្ដាលឲ្យលង់ស្លាប់

តាកែវៈ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៤និង៣៥នាទីរសៀល មានករណីក្មេងប្រុសស្រីកំព្រា ២នាក់ លង់ទឹកស្លាប់ ស្ថិតក្នុងភូមិអង្គក្រូច ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ។

ក្មេងរងគ្រោះ ២នាក់៖
១/​ ឈ្មោះ រ៉ង សុផាត ភេទប្រុស អាយុ ៤ឆ្នាំ។
២/ ឈ្មោះ សេន ជូហា ភេទស្រី អាយុ ៤ឆ្នាំ ទាំង ២នាក់ ជាក្មេងកំព្រាឪពុកម្ដាយ រស់នៅជាមួយយាយតា ក្នុងភូមិឃុំកើតហេតុខាងលើ ។

មូលហេតុ៖ ជីដូនជីតារវល់ថ្វាយបង្គុំព្រះ (សាសនាឥស្លាម) ហើយក្មេងទាំង ២ ចុះលេងទឹក។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនសាច់ញាតិ យកទៅធ្វើបុណ្យ៕

មតិយោបល់