ភ្នំពេញៈ ផ្ទះមួយខ្នង ត្រូវបាអគ្គិភ័យឆាបឆេះខ្ទេច បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០៩នេះ នៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ ខណៈរថយន្តពន្លត់អគ្គិភ័យ ចេញទៅជួយ តែមិនទាន់ ដោយសារផ្លូវឆ្ងាយ ។
ផ្ទះរងគ្រោះខាងលើ សង់ពីឈើខាងលើ ថ្មក្រោម មានម្ចាស់ឈ្មោះ ម៉ម ម៉ុន ភេទស្រី អាយុ៣៤ឆ្នាំ ប្តីឈ្មោះ ផង់ សារឿន អាយុ៤០ឆ្នាំ ត្រូវបានភ្លើងឆេះទាំងស្រុង ខូចខាត បង់អស់ទ្រព្យសម្បត្តិជាច្រើនទៀត ។
តាមប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនកើតហេតុ ផ្ទះខាងលើ ត្រូវបានម្ចាស់ចាក់សោទុកចោល ចាកចេញទៅធ្វើការងារអស់ ស្រាប់តែនៅវេលាម៉ោងខាងលើ ឮស្នូរសំទ្បេងផ្ទុះ នៅលើផ្ទះដែលគេសង្ស័យ ទុស្សេចរន្តភ្លើង ហើយហុយផ្សែងខ្មួល ចេញជាអណ្តាតភ្លើងឆេះសន្ធោឡើង ផ្អើលពលរដ្ឋក្បែរខាង យកទឹកបាញ់ជះ តែទោះជាយ៉ាងណា ក៏មិនអាចគ្រប់គ្រងស្ថាបការណ៍បានទេ ទម្រាំរថយន្តពន្លត់អគ្គិភ័យ ទៅដល់ភ្លើង បានឆេះផ្ទះអស់ទៅហើយ។
ករណីនេះ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការក្រុងភ្នំពេញ និងរបស់សាលាខណ្ឌពោធិ៍សែនជ័យ បានចេញទៅជាច្រើនគ្រឿង បានត្រឹមបាញ់ទឹកពន្លត់ភ្នក់ភ្លើងផ្ទះខាងលើប៉ុណ្ណោះ តែយ៉ាងមិញវាមិនបង្កការរាលដល់ផ្ទះផ្សេងទ្បើយ ដោយសារផ្ទះកើតហេតុ សង់ក្នុងដីឡូត៍តែឯង៕
មតិយោបល់