ព័ត៌មានជាតិ

រថយន្តហ៊ីណូ ព្រលះម៉ូតូ១គ្រឿង ស្លាប់ម្នាក់ភ្លាមៗ នៅនឹងកន្លែង

ខេត្តកំពត: លោកអធិការរងស្រុកអង្គជ័យ ទទួលផ្នែកចរាចរណ៍ បានប្រាប់ Post News ថា នៅវេលាម៉ោង ៦ និង២៥ នាទីព្រឹកថ្ងៃទី១៦ ខែកក្កដានេះ មានករណីគ្រោះថ្នាក់ចរាចរាណ៍មួយ បណ្ដាលឲ្យស្លាប់ម្នាក់ភ្លាមៗ នៅនឹងកន្លែង ស្ថិតនៅលើដងផ្លូវជាតិលេខ ៣១ ត្រង់ចំណុចភូមិក្រសាំង ឃុំចប៉ី ស្រុកអង្គជ័យ ខេត្តកំពត។

គ្រោះថ្នាក់ចរាចរណ៍នេះ បង្កទ្បើងដោយរថយន្តម៉ាក ហ៊ីណូ ពាក់ស្លាកលេខភ្នំពេញ 3A-1973 ពណ៌ស្លឹកឈើចាស់ បុកនិងម៉ូតូ ដែលអ្នកបើករថយន្ត ឈ្មោះ ហ៊ិន វណ្ណ: ភេទប្រុស អាយុ២២ មានលំនៅ ភូមិអណ្ដូងបាត ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ចំណែកអ្នកបើកម៉ូតូ សេ ៥០ ពណ៌ក្រម៉ៅ ពាក់ស្លាកលេខតាកែវ 1M-1997 ឈ្មោះ ហ៊ត សាវឿន ភេទប្រុស អាយុ ៣៩ ឆ្នាំ រស់នៅភូមិគោកព្រេច ខេត្តតាកែវ ស្លាប់នៅកន្លែង។

ក្រោយកើតហេតុ អ្នកបើករថយន្ត ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនទៅប៉ុស្តិ៍រដ្ឋបាល៕

មតិយោបល់