ព័ត៌មានជាតិ

រថយន្តដឹកកម្មករកម្មការិនី ៤ រោងចក្រ រេចង្កូតចាក់មនុស្សចោលកណ្ដាលផ្លូវ នៅស្រុកឧដុង្គ

កំពង់ស្ពឺៈ នៅវេលាម៉ោង ០៦និង៣០នាទីព្រឹកថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០១៩ មានករណីរថយន្តដឹកកម្មករ ដាច់កាឡេខ្វែងចង្កូត បណ្ដាលឲ្យផ្អៀងចាក់មនុស្សចោល ស្ថិតនៅចំណុចផ្លូវចូលការដ្ឋានកិនថ្ម ភូមិស្តុកស្លាត តាមបណ្ដោយផ្លូវជាតិ លេខ៥១ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

រថយន្តម៉ាក Hyundai ពណ៌ខៀវ ពាក់ស្លាកលេខ កណ្ដាល 2A-2803 បើកបរដោយឈ្មោះ ជិន ផានិត ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិត្រពាំងរុន ឃុំដំណាក់រាំង ធ្វើដំណើរពីលិចទៅកើត ដឹកកម្មករចំនួន ៤៤នាក់ (ស្រី ៣៥នាក់) ធ្វើការនៅរោងចក្រចំនួន ០៤គឺ៖
១/ រោងចក្រ កាបូប
២/ រោងខ្សែភ្លើង
៣/ រោងចក្រ កន្សែងក្រហម
៤/ រោងចក្រ វ៉ាលី រោងចក្រទាំង ០៤ ស្ថិតក្នុងតំបន់ QM ស្រុកអង្គស្នួល ខេត្តកណ្តាល។

មូលហេតុ៖ រថយន្ដរបូតកាឡេខ្វែងចង្កូត ទើបធ្វើឲ្យអ្នកបើកបរ បាត់ម្ចាស់ការ រួចរថយន្តក៏រេចង្កូត និងផ្អៀងចាក់កម្មករចោលតែម្ដង។

ករណីនេះ មានអ្នករងរបួសស្រាលចំនួន ០៤នាក់ (ស្រី ០៣នាក់) មានឈ្មោះដូចខាងក្រោម៖
១/ អាង គា ភេទស្រី អាយុ ២២ឆ្នាំ
២/ ស្វាយ ធូន ភេទស្រី អាយុ ២៧ឆ្នាំ
៣/ អុក ព្រេម ភេទប្រុស អាយុ ២២ឆ្នាំ
៤/ ផង ស្នា ភេទស្រី អាយុ ៤១ឆ្នាំ

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបរ ព្រមទាំងរថយន្ត បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីធ្វើការទទួលខុសត្រូវ ចំពោះសុវត្ថិភាពអ្នកដំណើរ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តផ្ទាល់ខ្លួន ចំណែកកម្មករ កម្មការិនី ដែលរងរបួស ត្រូវ បានបញ្ជូនទៅសង្រ្គោះ នៅមន្ទីរព្យាបាលឯកជនថ្នល់ទទឹង៕

មតិយោបល់