ព័ត៌មានជាតិ

លោះព្រលឹងអស់! ប្រទះឃើញសពបុរសម្នាក់ ស្លាប់ក្នុងទឹកស្រះ

ពោធិ៍សាត់: មានករណីប្រទះឃើញមនុស្សលង់ទឹកស្លាប់ នៅក្នុងស្រះត្រពាំងម្កាក់ ត្រង់ចំណុចទ្រាមពល វេលាម៉ោង ៨និង០០នាទីព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

សពជនរងគ្រោះឈ្មោះ គឹម ចេន ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរមានប្រពន្ធឈ្មោះ ម៉ាប់ មានកូន ៥នាក់ ស្រី ២នាក់ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

មូលហេតុ៖ មានជំងឺប្រចាំកាយ ( សសៃប្រសាទ )

តាមការបំភ្លឺរបស់ឈ្មោះ ស៊ុន ចាន់សុគន្ធ ភេទស្រី បានឲ្យដឹងថា នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៨និង០០នាទីព្រឹក គាត់ទៅអូសសម្រាស់នៅព្រៃខាងកើតផ្ទះ ដើម្បីយកធ្វើទ្រើងននោង ពេលអូសមកដល់មាត់ស្រះ ស្រាប់តែធុំក្លិនស្អុយចម្លែក ក៏មើលទៅក្នុងស្រះ ឃើញសាកសព ស្មានតែក្របីងាប់។

លុះដល់ហៅឲ្យគេមកជួយមើល ទើបដឹងថា មានមនុស្សស្លាប់ហើយស្គាល់ថា ជាជនរងគ្រោះខាងលើ។

ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ច បានចុះមកធ្វើកំណត់ហេតុ និងកោសល្យវិច័យ អះអាងថា ជនរងគ្រោះ បានស្លាប់កាលពីវេលាម៉ោងប្រហែល ០៦និង០០នាទីថ្ងៃទី ៣១ ខែមិនា ឆ្នាំ២០១៩ រួចក៏ប្រគល់សពជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់