ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ធ្វើសកម្មភាពលបចូលបរិវេណផ្ទះជនរងគ្រោះលួចយកសម្ភារៈ មានផ្លែពូថៅ និងផ្លែកាំបិតកកុក

កំពង់ឆ្នាំង: ថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៤ និង ៣០នាទី មានករណីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអណ្ដូងស្នាយ របស់អធិការរដ្ឋាននគរបាលស្រុករលាប្អៀរ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ធ្វើសកម្មភាពចូលលួចយកសម្ភារ: មាន ផ្លែពូថៅ ផ្លែកាំបិតកកុក ចបជីកដងដែក រនាស់ដងដែក និងកង់រថយន្តមួយគ្រាប់ ស្ថិតត្រង់ចំណុចក្នុងភូមិចារថ្មី ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ជនសង្ស័យឈ្មោះ កុប ម៉ាត់ ភេទប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅ ភូមិចារថ្មី ឃុំ អណ្តូងស្នាយ ស្រុកលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ឃាត់ខ្លួនពីរបទលួច កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ជនសង្ស័យខាងលើ បានធ្វើសកម្មភាព លបចូលបរិវេណផ្ទះរបស់ឈ្មោះ អែល ណូស ភេទប្រុស អាយុ៥០ឆ្នាំ ស្ថិតក្នុងភូមិចារថ្មី ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ចូលលួចយកសម្ភារ: មាន ផ្លែពូថៅ ផ្លែកាំបិតកកុក ចបជីកដងដែក រនាស់ដងដែក និងកង់រថយន្តមួយគ្រាប់ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនកសាងសំណុំរឿង រួមទាំងវត្ថុតាងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់