ព័ត៌មានជាតិ

សមត្ថកិច្ច​ខេត្តសៀមរាប​ អះអាង​ថា​ មិន​មានការ​បង្កៃ​គ្រាប់បែក​ដូច​ការ​លើក​ឡើង​នោះ​ទេ​ តាម​ពិតជា​ប្រដាប់​បំពង​សម្លេង ​(MP3)

សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់​ នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​ ​នៅ​ព្រឹក​ថ្ងៃ​ទី​០៥​ ខែមេសា​ ឆ្នាំ​២០១៩​នេះ​ បានរាយការណ៍​មក​សមត្ថកិច្ចថា​ មាន​ជន​អានា​មិ​ក​បង្កៃ​គ្រាប់បែក​មួយ​ នៅ​ម្តុំ​ព្រះ​អង្គ​ចេក​អង្គ​ចម​ មុខ​ព្រះរាជ​តំណាក់​ ខេត្តសៀមរាប​ ដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ នៅ​ម៉ោង​ប្រមាណ​៩​ព្រឹក​ថ្ងៃ​០៥​ ខែមេសា​ ឆ្នាំ​២០១៩​។​

​ក្រោយ​ពី​ព័ត៌មាន​ភ្លាម​សមត្ថកិច្ច​ជំនាញ​ បាន​មក​រំដោះ​ជា​ស្ថាពរ​ ហើយ​គួរ​អស់សំណើច​ទៅ​វិញ​ទេ​ គឺ​មិនមែន​ជា​គ្រាប់បែក​ទេ​ គឺ​សំបក​កំប៉ុង​ច្នៃ​ មាន​ត​ខ្សែ​ស្រ​ដៀង​និង​គ្រាប់បែក​ ឆ្លង​តាម​ការ​ពិនិត្យ​យ៉ាង​ច្បាស់លាស់​ទៅ​ឃើញ​ថា​ គឺជា​ប្រដាប់​បំពង​សម្លេង​(MP3)​ ដែល​គេ​បោះចោល​នៅ​ក្រោម​បង់​ថ្ម​ កន្លែង​អង្គុយ​លេង​។​

​សូម​មហាជន​ ជ្រាប​និង​កុំ​មានការ​យល់​ច្រឡំ​ចំពោះ​ព័ត៌មាន​តាម​ការ​បង្ហោះ​តប​ស់​បណ្តាញ​សង្គម​FB​ទាំងនោះ​អី​។​ មន្ត្រីជាន់ខ្ពស់​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប ​បាន​បន្ថែម​ថា​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ ដែល​នឹង​ជិត​ឈាន​មក​ដល់​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ អាជ្ញាធរ​ខេត្តសៀមរាប​ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ បាន​ត្រៀម​ផែនការ​រួច​ជា​ស្រេច​ដើម្បី​ការពារ​សុខ​សុវត្ថិភាព​ និង​សណ្តាប់ធ្នាប់​ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ និង​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​ ដែល​មក​កម្សាន្ត​នៅ​សង្ក្រាន្ត​សៀមរាប​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​ សង្ក្រាន្ត​សៀមរាប​ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អាជ្ញាធរ​ខេត្តសៀមរាប​ នៅ​ម្តុំ​បរិវេណ​មាត់​ស្ទឹង​សៀមរាប​ ជាប់​និង​ព្រះរាជ​ដំណាក់​។​ ​អាស្រ័យ​ហេតុនេះ​សូម​បងប្អូន​ជនរួមជាតិ​ និង​ភ្ញៀវ​ទេសចរណ៍​មក​កម្សាន្ត​នៅ​ក្នុង​សង្ក្រាន្ត​ សៀមរាប​ ដោយ​ក្តី​រីករាយ​ទាំងអស់​គ្នា​៕

មតិយោបល់