កក្រើក​ក្នុងឱកាសបុណ្យ​ភ្ជុំបិណ្ឌ​ ប្រ​ពៃ​ណីជាតិ​ខ្មែរ​ នៅទីសក្ការៈ​ សាកស័​ទ្ធិ​ បូជនីយដ្ឋានភ្នំចាស់​…

កំពង់ស្ពឺ:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានអោយដឹងថា ក្រុមការងារ​ប្រតិកម្មរហ័ស​ ស្នងការ​ដ្ឋាន​នគរបាលខេត្ដ​ទទួល​បាន​ព័ត៌មា​ន​តាមបណ្ដា​ញ​សង្គម​ tik tok កាល​ពីថៃ្ងទី​ ១២​ តុលា​ ២០២៣​ នៅចំណុចវត្តសុច័ន្ទគីរី​(​ហៅ​វត្តភ្នំចាស់)​ ស្ថិត​នៅ​ភូមិមនោរ​ម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ មានករណីហិង្សាដោយចេ​ត​នាបង្កឡេីង​ដោយក្មេងទំនើង​ ១​ក្រុម មិនស្គាល់អត្តស​ញ្ញាណធ្វើ​សក​ម្មភាពដេញវាយគ្នាយ៉ាងអាណាធិបតេយ្យ​ កាប់បំផ្លាញម៉ូតូជនរងគ្រោះ​នាំគ្នាជិះម៉ូតូគេច​ខ្លួនបាត់អស់ ។ ដោយទទួល​បាន​បទបញ្ជា​និងការចង្អុ​លណែ​នាំដ័ខ្ព​ង់ខ្ពស់ពី​ លោកឧត្ដ​ម​សេ​នីយ៍ទោ​…

បង្ក្រាប​ករណី​ជួញដូរ​​សារធាតុ​ញៀន​ ៥​គោលដៅ​ផ្សេង​គ្នា​ ឃាត់ខ្លួន​ជនសង្ស័យ​១១​នាក់​ ​និងរឹបអូសវត្ថុតាងជាង​៤៤​គីឡូក្រាម

​ភ្នំពេញៈ​​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា អនុវត្ត​តាម​បញ្ជា​ ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​ សន្តិ​បណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់​ ឯកឧត្តម​ ឧត្ដមសេនីយ៍ឯក​ ឡឹ​ក​ វណ្ណៈ​ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​…

អ៉ីរ៉ង់ គំរាមសងសឹក បើអាមេរិក ឬសម្ព័ន្ធមិត្តហ៊ានបង្ករឿង

(តេហេរ៉ង់)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៉ីម រ៉ៃស៉ី ( Ebrahim Raisi) បាននិយាយថា អ៉ីរ៉ង់នឹងធ្វើការសងសឹកយ៉ាងសាហាវដែលនឹងធ្វើឱ្យសហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តរបស់វ៉ាស៉ីនតោន មានការសាកស្ដាយ ប្រសិនបើហ៊ានរករឿងអ៉ីរ៉ង់។ ការអត្ថាធិប្បាយរបស់ប្រធានាធិបតីអ៉ីរ៉ង់ខាងលើនេះ ធ្វើឡើងកំលុងពេលដែលលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក…

ជនសង្ស័យជាឃាតក ធ្លាប់មានផែនការសម្លាប់លោក អាបេ ដោយការបំផ្ទុះគ្រាប់បែក

(តូក្យូ)៖ ជនសង្ស័យជាឃាតកបាញ់សម្លាប់លោក អាបេ សិនហ្សូ កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានសារភាពថាខ្លួនមានបំណងធ្វើឃាតអតីតនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ ដោយការបំផ្ទុះគ្រាប់បែក តែផែនការនេះត្រូវបានលុបចោលទៅវិញ។ បើតាម NHK នៅចំពោះមុខក្រុមអ្នកស៊ើបអង្កេត ជនសង្ស័យឈ្មោះ យ៉ាម៉ាហ្គាមិ តេស៊ុយ៉ា (Yamagami Tetsuya) បានអះអាងថាពីដំបូងឡើយរូបគេមានបំណង សម្លាប់លោក អាបេ ដោយការបំផ្ទុះគ្រាប់បែកនៅឯព្រឹត្តិការណ៍មួយក្នុងទីក្រុង…

លោក ហ្សេលេនស្គី អះអាងថា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងអស់ ក្នុងទីក្រុង Sievierodonetsk ត្រូវបានបំផ្លាញ

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាការទម្លាក់គ្រាប់បែករបស់រុស្ស៉ី បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ទាំងអស់នៅក្នុងទីក្រុង ស៊ីវីយ៉េរ៉ូដូណេត (Sievierodonetsk) ខណៈការកាន់កាប់ទីក្រុងមួយនេះគឺជាគោលដៅចម្បងរបស់ទាហានរុស្ស៉ី។ ថ្លែងនៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ លោក ហ្សេលេនស្គី បានបញ្ជាក់ដូច្នេះថា «ជាលទ្ធផលនៃ ការទម្លាក់គ្រាប់បែករបស់រុស្ស៉ីលើទីក្រុង Sievierodonetsk, ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងអស់នៅក្នុងទីក្រុងទីមួយនេះត្រូវបានបំផ្លិចបំផ្លាញ…

លោក ពូទីន យល់ព្រមជាមួយ UN ថានឹងជួយជម្លៀសជនស៊ីវិលចេញពីរោងចក្រដែកថែប នៃទីក្រុង Mariupol

(យូអិន)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីនបានយល់ព្រមជាគោលការណ៍ជាមួយអង្គការសហប្រជាជាតិ (UN) និងកាកបាទក្រហមអន្តរជាតិ ពាក់ព័ន្ធនឹងការជម្លៀសជនស៊ីវិលចេញពីរោងចក្រដែកថែប Azovstal នៃទីក្រុងម៉ារីយូប៉ូល ស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន។ ការព្រមព្រៀងខាងលើធ្វើឡើងនៅក្នុងជំនួបនៅឯទីក្រុងមូស្គូ រវាងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូធឺរែស (Antonio Guterres) និងលោក ពូទីន…

អ៊ុយក្រែនថា មនុស្សជាង ៥,០០០នាក់ត្រូវបានសម្លាប់ ក្នុងទីក្រុង Mariupol ចាប់តាំងពីកងទ័ពរុស្ស៊ីឡោមព័ទ្ធ

(ល្វីវ)៖ មនុស្សយ៉ាងហោច ៥,០០០នាក់ ក្នុងនោះរួមមានកុមារ ២១០នាក់ ត្រូវបានសម្លាប់នៅក្នុងទីក្រុងម៉ារីយូប៉ូល (Mariupol) ស្ថិតនៅភាគខាងត្បូងនៃ ប្រទេសអ៊ុយក្រែន ចាប់តាំងពីកងទ័ពរុស្ស៊ីបានឡោមព័ទ្ធ និងទម្លាក់គ្រាប់បែកលើទីក្រុងនេះ។ បើតាមអ្នកនាំពាក្យអភិបាលក្រុង Mariupol លោក វ៉ាឌីម បូអ៉ីឈិនកូ (Vadym Boichenko), តួលេខអ្នកស្លាប់ខាងលើមិនទាន់រាប់បញ្ចូលទាំងចំនួនអ្នកស្លាប់ នៅក្នុងការវាយប្រហាររបស់រុស្ស៊ី…

រុស្ស៊ី ថាអាមេរិកគ្មានសិទ្ធិមកប្រដៅខ្លួនទេ ក្រោយលោក បៃដិន ហៅលោក ពូទីន ថាជាឧក្រិដ្ឋជនសង្រ្គាម

(ឡុងដ៍)៖ វិមានក្រឹមឡាំង នៅថ្ងៃពុធសប្ដាហ៍នេះ បាននិយាយថាការចោទប្រកាន់របស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិនថាលោកប្រធានាធីបតី វ្ល៉ាឌីមៀ ពូទីន គឺជា «ឧក្រិដ្ឋជនសង្រ្គាម» ជុំវិញសង្រ្គាមអ៊ុយក្រែន គឺជាពាក្យសម្ដីមិនអាចលើកលែងឱ្យបាន ចេញពីមាត់មេដឹកនាំ នៃប្រទេសមួយដែល បានសម្លាប់ប្រជាជនស៊ីវិល នៅក្នុងជម្លោះរាប់មិនអស់នៅជុំវិញពិភពលោក។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន…

លោក ហ្សេលេនស្គី ព្រមានថាសង្រ្គាមអ៊ុយក្រែន-រុស្ស៊ី រាលដាលដល់មាត់ទ្វារផ្ទះ NATO ហើយ

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) បានព្រមានអង្គការ NATO ថារដ្ឋជាសមាជិករបស់ខ្លួន អាចនឹងរងការវាយប្រហារក្នុងពេលឆាប់ៗនេះពីសំណាក់កងទ័ពរុស្ស៊ី បន្ទាប់ពីមូលដ្ឋានទ័ពអ៊ុយក្រែនមួយកន្លែង ស្ថិតក្បែរព្រំដែននៃប្រទេសប៉ូឡូញ រងការវាយប្រហារតាមផ្លូវអាកាស។ នៅក្នុងសារមួយជាវីដេអូចេញផ្សាយ នៅយប់ឈានចូលថ្ងៃចន្ទសប្ដាហ៍នេះ លោក ហ្សេលេនស្គី ក៏បានអំពាវនាវសាជាថ្មីផងដែរឱ្យមានការបង្កើត «តំបន់គ្មានការហោះហើរ»…

លោក ហ្សេលេនស្គី ព្រមានថារុស្ស៊ី នឹងប្រឈមមុខការវាយប្រយុទ្ធគ្នារហូតដល់ស្លាប់ បើនៅតែព្យាយាមវាយយករដ្ឋធានីកៀវ

(ល្វីវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បានព្រមានកងទ័ពរុស្ស៊ីថាពួកគេនឹងត្រូវ ប្រឈមមុខនឹងការវាយប្រយុទ្ធគ្នារហូតដល់ស្លាប់ ប្រសិនបើព្យាយាមកាន់កាប់រដ្ឋធានីកៀវ ខណៈស៊ីរ៉ែនប្រកាសអាសន្នពីការទម្លាក់គ្រាប់បែក បានបន្លឺសំឡេងឡើងជាថ្មីនៅព្រឹកថ្ងៃអាទិត្យនេះ។ ថ្លែងនៅក្នុងវីដេអូមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម លោក ហ្សេលេនស្គី បានបញ្ជាក់ដូច្នេះថា «ប្រសិនបើពួកគេ (កងទ័ពរុស្ស៊ី) សម្រេចចិត្តទម្លាក់គ្រាប់បែក និងចង់លុបបំបាត់ប្រវត្តិសាស្ត្រនៃតំបន់នេះ…ចង់បំផ្លាញពួកយើងទាំងអស់គ្នា…