ព័ត៌មានជាតិ

ផ្សារ​ធំថ្មី​ប៉ោយប៉ែត​និង​ប្រែ​មុខមាត់​ថ្មី​ជា​ផ្សារ​ទេសចរណ៍​ក្រោយពី​វាយ​តម្លៃ​និង​វិនិយោគ​ជា​ថ្មី

​បន្ទាយមានជ័យ​៖​ផ្សារ​ធំថ្មី​ប៉ោយ​ប៉ែត​(​អតីត​:​ផ្សារ​អគ្គ​) ស្ថិតនៅ​ក្នុង​សង្កាត់​-​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ ដែល​ជា​ផ្សារ​ធំ​ដំបូង​គេ ក្នុង​តំបន់​ព្រំដែន​ក្នុង​ភូមិសាស្ត្រ​ខេត្ត​នេះ និង​ប្រែ​មុខ​ម៉ាត់​ថ្មី​ក្លាយជា​ផ្សារ​ដែល មាន​លក្ខណះ​សមរម្យ​ទាំង​សោភ័ណភាព អនាម័យ បរិស្ថាន​ល្អ​ប្រកប​ដោយ​សុ​វត្តិភាព និង​ជា​ផ្សារ​សម្រាប់​ទទួល​ភ្ញៀវ​ទេសច​រណ៍​គ្រប់​សញ្ជាតិ ដែល​ធ្វើដំណើរ​ចេញចូល តាម​ច្រកទ្វា​អន្តរជាតិ​ប៉ោយប៉ែត នេះ​ជា​ការលើកឡើង​របស់​ឯក​ឧត្ដម គោ ស៊ុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ ថ្លែង​ក្នុង​កិច្ច​ប្រជុំភិភាក្សា វាយតម្លៃ​ទីតាំង ស្នើរ​សុំ​វិនិយោគ​កាលពី​ថ្ងៃ​ទី ២៨ ខែ​មេសា​ឆ្នាំ​២០១៥​នៅ​សាលាក្រុង​។ មាន​វត្តមាន ឯក​ត្ដម​ប្រតិភូ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មន្ទីរ​ជំនាញ​ពាក់ព័ន្ធ រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែត និង​ក្រុម អ្នកវិនិយោគ​ចូលរួម​។ លោក ងោ ម៉េង​ជ្រួន អភិបាលក្រុង​ប៉ោយប៉ែត​លើកឡើងថា​: នៅក្នុង​សៀវភៅ​បន្ទុក​ផ្សារ​ធំថ្មី​ប៉ោយប៉ែត មាន​ទទឹង ១៦៩ ម៉ែត្រ បណ្ដោយ ២២៨​ម៉ែត្រ ផ្ទៃ​៣៧​ពាន់​៥៣២​ម៉ែត្រការ៉េ ផ្ដើម​សាងសង់​តាំងពី​ឆ្នាំ​២០០៣ ដោយ​ក្រុមហ៊ុន បាណន់ ក្នុង​អណត្តិ​៣០​ឆ្នាំ មាន​តូប​ស្តង់​៦០៩ ពិនិត្យ​ជាក់ស្ដែង ៨១៨​តូប​ស្តង់ ជួល​ដាក់អោយ​អាជីវករ​លក់ដូរ​៥៩៦ តូប​ស្តង់ មាន​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​បេតុង ប្រព័ន្ធ​លូ ចំណតរថយន្ត បន្ទប់​អនាម័យ​និង​កន្លែង​ស្តុក​សម្រាម​។ លោក ងោ ម៉េង​ជ្រួន បន្តថា​:​ក្រុង​បន្ត​រៀបចំ​សណ្ដាប់ធ្នាប់ និង​ការ​ដាក់​តាំង​លក់រ​បស់​អាជីវករ ស្រប​ពេល​អ្នកវិនិយោគ ថ្មី​ស្នើសុំ បន្ត​ក្រុមហ៊ុន​ចាស់​។​ក្នុង​កិច្ចប្រជុំ​បាន​លើកឡើង​ផងដែរ​ពី ការកែទម្រង់ ទិដ្ឋភាព​ផ្សារ ដោយ​ផ្ដើម​ពី​ការរៀបចំ​ចំណតរថយន្ត ពង្រើក​ផ្លូវជុំវិ​ញដាក់​កាមេរា​សុវត្តិភាព សន្តិសុខ ភ្លើង​បំភ្លឺ កែសម្រួល តូប​ស្តង់​ដោយ​កាត់ចេញ​សំណង​លើ​ចំណតរថយន្ត កែសម្រួល ប្រព័ន្ធ​លូ​ទឹកភ្លៀង បន្ទប់​អនាម័យ ទីតាំង​ស្តុក​សម្រាម មាន​ទីតាំង​សម្រាប់​ដាក់​តាំង​លក់​ជា​ផ្សារ​រាត្រី ធ្វើយ៉ាងណា អោយ​ទិដ្ឋភាព​ផ្សារ ជា​ផ្សារ​សម្រាប់​ទទួល​ភ្ញៀវ​ទេសច​រណ៍ មាន​លក្ខណ​:​ស្តង់ដា​។ ឯកឧត្ដម គោ ស៊ុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​មាន​បនរ​សាសន៍​ថា​: ក្រោយ​ការពិភាក្សា​វាយ​តម្លៃ​និង​ចុះ​ពិនិត្យ​ផ្ទាល់ ទីតាំង​ផ្សារ​ធំថ្មី​ប៉ោយប៉ែត ក្រុមការងារ​និង​ធ្វើរ​បាយ​ការរួម​ដាក់ជូន​ថ្នាក់លើ​ពិនិត្យ​សម្រេច ដើម្បី​អោយ​អ្នកវិនិយោ ចាប់ផ្ដើម​កែសម្រួល​តាម​លក្ខ័ណ ពិភាក្សា​រួច​និង​ជឿជាក់​ថា ផ្សា​១​នេះ​និង​ក្លាយ​ជា​ផ្សារ សម្រាប់​ទទួល​អ្នកទេសច​រ​ដំបូង​គេ របស់​ខេត្ត​បន្ទាយមានជ័យ​ផងដែរ​៕​
IMG_4292

IMG_4288

មតិយោបល់