ព័ត៌មានជាតិ

ទៀតហើយ! រកឃើញរថយន្តចង្កូតស្តាំ អត់ពន្ធនាំចូល ក្លែងឯកសារ…

បន្ទាយមានជ័យៈ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ បានចុះបង្រ្កាបករណីប្រើប្រាស់រថយន្តចង្កូតស្តាំ អត់ពន្ធនាំចូល និងប្រើប្រាស់ឯកសាររថយន្តក្លែងក្លាយ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩។

ជាលទ្ធផល ឃាត់បានរថយន្តមួយចំនួន ត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញ ចាត់ការតាមនិតីវិធីច្បាប់។

សូមបញ្ជាក់៖ កន្លងមកគេសង្កេតឃើញ នៅខេត្តបន្ទាយមានជ័យ សម្បូរទៅដោយរថយន្តចង្កូតស្តាំ អត់ពន្ធនាំចូល ដោយប្រជាពលរដ្ឋ សំណូមពរដល់លោកអភិបាលខេត្តបន្ទាយមានជ័យ មេត្តាចាត់វិធានការទៅលើរថយន្តទាំងនោះ ឲ្យបានតឹងរឹងបំផុត ឬឲ្យមន្ត្រីជំនាញទប់ស្កាត់បញ្ហាខាងលើផង៕

មតិយោបល់