ព័ត៌មានជាតិ

ពីរនាក់ប្ដីប្រពន្ធត្រូវសមត្ថកិច្ចឃាត់ខ្លួន សង្ស័យជាមេខ្លោងជួញដូរគ្រឿងញៀនយ៉ាងសកម្ម

កំពង់ធំៈ ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ មន្ត្រីនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន បានកសាងនីតិវិធី ដើម្បីបញ្ជូនជនសង្ស័យ ២នាក់ ប្ដី ប្រពន្ធ
ជាមុខសញ្ញាយ៉ាងសកម្ម ដែលបានធ្វើសកម្មភាពជួញដូរគ្រឿងញៀន នៅភូមិស្រុកសន្ទុក ទៅសាលាដំបូងខេត្តកំពង់ធំ ដើម្បីចាត់ការបន្ត ។

កិច្ចប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនត្រូវបានធ្វើឡើងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩
វេលាម៉ោង ១៦និង០០នាទី ដោយមានការសម្របសម្រួលនីតិវិធីពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងក្រោមដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ លោកវរសេនីយ៍ឯក ងួន ហ៊ាងនាយការិយាល័យប្រឆាំងគ្រឿងញៀន បានដឹកនាំមន្ត្រីការិយាល័យប្រឆាំងគ្រឿងញៀន សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសន្ទុក ចុះបង្រ្កាបករណីជួញដូរនូវសារធាតុញៀនខុសច្បាប់ ០១ករណី នៅចំណុចភូមិចំបក់ជ្រំ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ស្រី ០១នាក់
១-ឈ្មោះ ម៉ៅ មឿន ភេទ ប្រុស អាយុ ៥៣ ឆ្នាំ រស់នៅភូមិ ស៊ីវត្ថា ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
២-ឈ្មោះ គួន ខុម ភេទស្រី អាយុ ៤៨ឆ្នាំ រស់នៅភូមិស៊ីវត្ថា ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនខុសច្បាប់ចំនួន១៨ កញ្ចប់ និងទូរស័ព្ទដៃចំនួន ០១ គ្រឿង៕

មតិយោបល់