ក្នុងខែមិនា ឆ្នាំ២០១៩ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ២២៧គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៤៧៧,៣០០,០០០ រៀល។
គេសង្កេតឃើញថា ចំនួនរថយន្ត ដែលចាប់បានទាំងនេះ មានការថយចុះចំនួន ១៣ គ្រឿង គឺពី ២៤០ គ្រឿង ក្នុងខែកុម្ភៈ មក ២២៧ គ្រឿង ក្នុងខែមិនា ឆ្នាំ២០១៩ ។
ក្នុងចំណោមរថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី ៥តោន រហូតដល់ ២០តោន៕
មតិយោបល់