ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបុកគ្នា ហុយផ្សែងជុកក្រទ្បាប់ផ្ងារជើង របួសមនុស្ស ៤នាក់

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យក្រឡាប់ផ្ញារជើងរថយន្ត រងរបួសធ្ងន់ស្រាលចំនួន៤នាក់ កាលពីវេលាម៉ោង១២ និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតនៅភូមិតាក្តុល ឃុំតាក្តុល ស្រុកតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះទាំង ៤នាក់ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

សមត្ថកិច្ច បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តម៉ាករ៉េហ្វរ ស៊េរី២០០១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2Z-2590 បត់ឆ្លងផ្លូវបានពាក់កណ្តាល ក៏ស្រាប់តែមានរថយន្តហាយទ្បែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ កណ្តាល 2B-9460 តាមបណ្តោយផ្លូវជាតិលេខ២ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន បានបុកពេញទំហឹង បណ្ដាលឲ្យរថយន្តរ៉េហ្វរវិលជាច្រើនជុំ រងការខូចខាតផ្នែកខាងស្តាំក្រពឹតមួយចំហៀង និងដាច់ក្រឡេកង់មុខអស់មួយ តែមិនមានរងរបួសនោះទេ។

ចំណែកឯរថយន្តហាយទ្បែនឌ័រ ក្រឡាប់ផ្ងារជើងទ្រមេឃ ហើយមានផ្សែងហ៊ុយចេញពីម៉ាស៊ីនយ៉ាងច្រើន ពេលនោះប្រជាពលរដ្ឋ នាំគ្នាំយកបំពង់អគ្គិភ័យមកបាញ់ពន្លត់ទាន់ពេលវេលា។

មួយសន្ទុះក្រោយមក ក៏មានមនុស្សលូនចេញមកក្រៅ២នាក់ ហើយ២នាក់ទៀត ត្រូវបានប្រជាពលរដ្ឋ ជួយទាញចេញពីក្នុងរថយន្តហាយទ្បែនឌ័រ អ្នកទាំង៤ ត្រូវបានគេហៅរថយន្តសង្រ្គោះ ដឹកយកទៅមន្ទីរពេទ្យភ្លាមៗផងដែល។

ក្រោយកើតហេតុសមត្ថកិច្ច មូលដ្ឋានបានចុះដល់កន្លែងកើតហេតុ ហើយទាក់ទងជំនាញមកវាស់វែង យករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅចរាចរណ៍ផ្លូវគោកស្នងការដ្ឋាន ខេត្តកណ្តាល ដើម្បីរងចាំដោះស្រាយពេលក្រោយ៕

មតិយោបល់