ព័ត៌មានអន្តរជាតិ

អាមេរិក ប្រកាសឆ្មាំបដិវត្តន៍អ៊ីរ៉ង់ជាក្រុមភេរវករ

អាមេរិកៈ កាសែត The Wall Street Journal បានរាយការណ៍ កាលពីថ្ងៃសុក្រថា រដ្ឋបាលលោក ត្រាំ កំពុងរៀបចំអង្គភាពប្រឆាំងនឹងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ដែលជាអង្គការភេរវកម្មបរទេស ហៅកាត់(FTO)។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦​ ខែមេសា ឆ្នាំ២០១៩។

ការផ្លាស់ប្តូរនេះ អាចត្រូវបានប្រកាសនៅថ្ងៃច័ន្ទទី៨ ខែមេសាខាងមុខ នេះបើយោងតាមប្រភពពី WSJ ។ ប្រសិនបើ ត្រូវបានអនុវត្តមែននោះ វានឹងក្លាយជាការកំណត់សម្គាល់លើកដំបូង សម្រាប់យោធាប្រទេសមួយ ដែលត្រូវបានគេចាត់ទុកថា ជាក្រុមភេរវករមួយ។

IRGC ត្រូវបានដាក់ទណ្ឌកម្ម ពីសំណាក់អាមេរិករួចមកហើយ ដោយក្រសួងរតនាគារ បានដាក់ទណ្ឌកម្ម ទៅលើអង្គភាពយោធាប្រទេសនេះ កាលពីខែតុលាឆ្នាំ ២០១៧៕

មតិយោបល់