ព័ត៌មានជាតិ

​រថយន្ដ​មួយគ្រឿង បើកបត់​ចូល​ក្នុង​ការដ្ឋាន​ខ្សាច់ ត្រូវម៉ូតូបុកគូថ ស្លាប់ និងរបួស ៣នាក់​

កណ្ដាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរស​២​នាក់​រង​របួសធ្ងន់​ និង​បាន​ដាច់ខ្យល់​ស្លាប់​ម្នាក់​ ខណៈ​បញ្ជូន​ដល់​មន្ទីរពេទ្យ​ រីឯ​ម្នាក់​ទៀត​រង​របួសស្រាល​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ រវាង​ម៉ូតូ​បុក​ជាមួយ​រថយន្ដ​ពេញ​មួយ​ទំហឹង​ នៅ​វេលា​ម៉ោង​១៤​និង​៣០​នាទី​ ថ្ងៃ​ទី​៥​ ខែមេសា​ ឆ្នាំ​២០១៩​ ត្រង់​ចំណុច​ផ្លូវ​៣៨០​ ស្ថិត​ក្នុងភូមិ​ព្រែក​ល្វា​ ឃុំ​ព្រែក​តា​កូវ​ ស្រុក​ខ្សាច់កណ្តាល​ ។​

​មន្ដ្រី​នគរបាល​ចរាចរណ៍​ស្រុក​ខ្សាច់កណ្ដាល​ បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​មាន​គ្នា​៣​នាក់​ ទី​១/​ឈ្មោះ​ ឈ​ន​ រស្មី​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ នៅ​ភូមិ​ព្រែក​ថោ​ង​ឃុំ​ព្រែក​លួង​ ស្រុក​ខ្សាច់កណ្តាល​ខេត្តកណ្តាល​ (​របួសស្រាល​)​ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ធុន​សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​កណ្ដាល​ 1W-1905​ ទី​២/​ឈ្មោះ​ ចិន​ ភេទ​ប្រុស​ រស់នៅ​ខេត្តស្ទឹងត្រែង​ ជា​អ្នក​រួម​ដំណើរ​ (​រង​របួសធ្ងន់​)​ និង​ទី​៣/​ឈ្មោះ​ យឺន​ សុភា​រិ​ទ្ធ​ អាយុ​២៩​ឆ្នាំ​ រស់នៅ​ខេត្តសៀមរាប​ (​ ស្លាប់​ខណៈ​បញ្ជូន​ដល់​មន្ទីរពេទ្យ​ )​ ។​ ចំណែក​ភាគី​ខាង​រថយន្ដ​ម៉ាក​ Ford​ ECO​ SPORT​ ពណ៌​ក្រហម​ ធុន​តូច​ ប្រភេទ​ទេសចរណ៍​ បើកបរ​ដោយ​ឈ្មោះ​ សុក​ ហុ​ក​ ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ដើម​ស្លែង​ សង្កាត់​ច្បា​អំពៅ​២​ ខ​ណ្ទ័​ច្បា​អំពៅ​ ក្រុងភ្នំពេញ​ (​ឃាត់ខ្លួន​)​។​

​ប្រភព​ដដែល​បន្ដ​ថា​ នៅ​មុន​ពេល​កើតហេតុ​ សាក្សី​បានឃើញ​ជន​រង​គ្រោះ​៣​នាក់​ខាងលើ​ ជិះ​ម៉ូតូឌុប​គ្នា​ តាម​បណ្ដោយ​ផ្លូវ​លេខ​៣៨០​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ដោយ​ល្បឿន​លឿន​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ម៉ូតូ​ជន​រង​គ្រោះ​បាន​បុក​គូថ​រថយន្ដ​ខាងលើ​ពេញ​មួយ​ទំហឹង​ ខណៈ​ដែល​រថយន្ដ​បាន​បត់​ចូល​ក្នុង​ការដ្ឋាន​ខ្សាច់​ (​មាន​បើកភ្លើង​ស៊ី​ញ៉ូ​)​ បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​២​នាក់​ជា​អ្នក​រួម​ដំណើរ​ពីក្រោយ​រង​របួសធ្ងន់​ និង​ម្នាក់​ទៀត​រង​របួសស្រាល​ ។​ ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​ ជន​រង​គ្រោះ​រង​របួសធ្ងន់​ទាំង​២​នាក់​ ត្រូវ​បាន​រថយន្ដ​សា​មុ​យ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​ តែ​ជា​អកុសល​ជន​រង​គ្រោះ​រង​របួសធ្ងន់​ឈ្មោះ​ យឺន​ សុភា​រិ​ទ្ធ​ បាន​ដាច់ខ្យល់​ស្លាប់​ ខណៈ​បញ្ជូន​ដល់​មន្ទីរពេទ្យ​ ។​ ចំណែកឯ​មធ្យោបាយ​ពាក់ព័ន្ធ​ទាំង​២​គ្រឿង​ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ ចុះ​មក​ធ្វើការ​វាស់វែង​ និង​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ដ​ រួច​កសាង​ឯកសារ​យក​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ។​ ដោយឡែក​សាកសព​ជន​រង​គ្រោះ​ ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

មតិយោបល់