កំពង់ចាមៈ ករណីឃាតកម្មកាត់ក្បាលយាយ និងចៅ ត្រូវបានសមត្ថកិច្ច បង្ក្រាបបានហើយ ជនសង្ស័យឈ្មោះ ស៊ឹម ខេង ភេទប្រុស អាយុ៥៥ឆ្នាំ ជាតិខ្មែរ នៅភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៣ មេសា ឆ្នាំ២០១៩ មានករណីឃាតកម្ម១ ដ៏សាហាវ ជនរងគ្រោះ២នាក់ ត្រូវបានឃាតក កាត់ក្បាល យកទៅបាត់ ឈ្មោះ ពូ អូន ភេទស្រី អាយុ៦៥ឆ្នាំ និងចៅ ឈ្មោះ ខេង សាវឿន ភេទស្រី អាយុ០៦ឆ្នាំ នៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
មូលហេតុ៖ មានគំនុំ៕
មតិយោបល់