ផ្ទះ ព័ត៌មានជាតិ រន្ធត់ណាស់! ស...

រន្ធត់ណាស់! ស្ត្រីម្នាក់ត្រូវរថយន្តបុក ខ្ទេចវ៉ល់មើលមិនយល់

0

បន្ទាយមានជ័យ: កាលពី៦ព្រឹក ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២០ លើផ្លូវជាតិលេខ៥៨ ស្ថិតភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញស្ត្រីម្នាក់មានសតិមិនល្អ អាយុប្រហែល៤០ឆ្នាំ ដើរតែលតោលគ្មានទិសដៅ ត្រង់ចំណុចរោងចក្រអូនាង ខណ:មកដល់ថ្ងៃកើតហេតុក៏ត្រូវរថយន្តមួយគ្រឿងបុកពេញទំហឹង បណ្ដាលឲ្យខ្ទេចវ៉ល់មើលមិនយល់ ចំណែកជនបង្កបើករថយន្តរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការត្រួតពិនិត្យនិងកោសល្យវិច័យ បន្ទាប់មកប្រគល់ឲ្យអាជ្ញាធរភូមិព្រៃគប់ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់