ភ្នំពេញៈ សពបុរសម្នាក់ដែលធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួនត្រូវប្រជាពលរដ្ឋប្រទះឃើញ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង០០នាទីព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ទីតាំងកន្លែងកើតហេតុស្ថិតនៅក្នុងរោងប្រក់ស័ង្កសីក្នុងបរិវេណដីឡូត៍ នៅតាមបណ្ដោយផ្លូវលំ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពបុរសខាងលើដែលមានភិនភាគស្លៀកខោជើងវែង និងពាក់អាវពណ៌ខ្មៅដៃវែង ពាក់មួកខ្មៅ មានអាយុប្រហែល ៣៥ឆ្នាំ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា កាលពីវេលាយប់ម៉ោងប្រហែល១០ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ គេបានឃើញ ម៉ូតូមួយគ្រឿង បានជិះចូលក្នុងបរិវេណទីតាំងកន្លែងកើតហេតុ ដោយមិនចាប់អារម្មណ៍រហូតដល់ព្រឹកថ្ងៃទី១៧ ខែកុម្ភៈនេះ ទើបប្រជាពលរដ្ឋ ដែលគាត់ធ្វើដំណើរឆ្លងកាត់ទីនោះ ស្រាប់តែឃើញសពបុរសម្នាក់ចង.ក សម្លាប់ខ្លួននៅនឹងរោងស្លាប់បាត់ទៅហើយ ដោយបន្សល់ទុកនូវម៉ូតូស៊េរីសង់ឆ្នាំ2019 ពាក់ស្លាកលេខភ្នំពេញ 1HR-7036 នៅទីនោះ។
ក្រោយកើតហេតុក៏បានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន និងជំនាញកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅពិនិត្យជាក់ស្ដែង រួចយកសពទៅរក្សាទុកនៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់