ព័ត៌មានជាតិ

រថយន្តបែនដឹកដី របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន បុកបុរសជាងពិដានម្នាក់ស្លាប់

ស្វាយរៀង: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបែនដឹកដី របស់ក្រសួងសាធារណ:ការ និងដឹកជញ្ជូន បានបុកម៉ូតូឌ្រីមសង់ ពណ៌ខ្មៅ មួយគ្រឿង ជិះដោយបុរសម្នាក់ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែង។

កើតហេតុវេលាម៉ោង ៨ និង២០នាទីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ភូមិបាវិតលើ សង្កាត់/ក្រុងបាវិត ខេត្តស្វាយរៀង។

បុរសរងគ្រោះមានអាយុ ២៣ឆ្នាំ មុខរបរ ជាងពិដានធ្វើផ្ទះ ស្នាក់នៅស្រុកកំពង់រោទិ៍។ ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងវត្ថុតាងរថយន្ត ម៉ូតូ រួមទាំងអ្នកបើករថយន្ត មកកាន់ការិយាល័យជំនាញ ចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់