ព័ត៌មានសិល្បៈ និងកម្សាន្ត

មាស សុខសោភា និងតារាល្បី ធ្វើឲ្យសង្ក្រាន VIP នៅព្រៃនប់ ផ្អើល និងកក្រើក

ខុសពីក្រុមហ៊ុនមួយចំនួនដែលគ្រាន់តែ ធ្វើពិធីជប់លៀងសមាជិក ដើម្បីអបអរបុណ្យចូលឆ្នាំ កាលពីល្ងាចរហូតដល់យប់កណ្ដាលអធ្រាត្រថ្ងៃទី៧ មេសា ក្រុមហ៊ុនអចលនទ្រព្យល្បីល្បាញបុរី វីអាយភី បានទាំងរៀបចំការប្រគំតន្ត្រី និងធ្វើសង្ក្រានទ្រង់ទ្រាយធំ ដែលធំជាងកាលពីឆ្នាំមុនទៅទៀត ដើម្បីអបអរពិធីបុណ្យចូលឆ្នាំ។ តារាចម្រៀងមាស សុខសោភា និងតារាល្បី សុទ្ធតែបង្ហាញខ្លួន ធ្វើអោយសង្ក្រាន និងពិធីជប់លៀងមួយនេះ កកកុញដោយភ្ញៀវកិត្តិយស និងអ្នកទស្សនា។

លោក វ៉ន វណ្ណៈ អគ្គនាយកបុរីវីអាយភី បានអះអាងថា ដោយសារតែល្បឿន ក្នុងការលក់ចេញរបស់បុរីវីអាយភី នៅខេត្តព្រះសីហនុ ទទួលបានការគាំទ្រច្រើន ហើយសន្ទុះក្នុងការលក់ ចេញក៏លឿនលើសពីការប៉ាន់ស្មាន ទើបលោកសម្រេចចិត្តយកថ្ងៃ៧ មេសា ជាថ្ងៃជប់លៀងជូនដល់បុគ្គលិក ក្រុមការងារ និងអតិថិជន ដោយភ្ជាប់ជាមួយនឹងសង្ក្រានប្រចាំឆ្នាំផង ដើម្បីអោយបងប្អូន បានរាំលេងសប្បាយ និងបានទស្សនាសិល្បៈបុរាណ និងសម័យជាទ្រង់ទ្រាយធំ មិនចាញ់សង្ក្រានមួយចំនួន និងមិនខុសពីការប្រគំ តន្ត្រីខ្នាតធំតែម្ដង។ លោកថា ពិធីមួយនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំខេត្ត និងមន្ត្រីជាន់ខ្ពស់ អាជ្ញាធរប្រចាំតំបន់យ៉ាងច្រើនផងដែរ ដោយលោក បានចាត់ទុកថាពិធីជប់លៀង ដែលអមដោយតារាល្បីៗ ដើម្បីធ្វើសង្ក្រានកាលពីយប់ថ្ងៃនោះ គឺជាការជួបជុំគ្រួសារ ដ៏ធំរបស់បុរីវីអាយភី ក្រោយយពេលជោគជ័យលើមុខជំនួញដីធ្លី និងសាងសង់វិស័យអចនទ្រព្យ។

លោកថាបុរីវីអាយភី កំពុងបោះជំហានក្លាយជាទីក្រុងរណប និងជាផ្ទះស្នាក់នៅ ដែលជាជម្រើស ដ៏ល្អរបស់អ្នកចង់មកកម្សាន្ តនៅខេត្តព្រះសីហនុ ទើបបុរីមួយនេះ សាងសង់មិនទាន់ បានពាក់កណ្ដាលគម្រោងផង ប៉ុន្តែចំនួនលក់ដាច់ គឺស្ទើរតែលប់លើសពីការគ្រោងទុករួចបាត់ទៅហើយ។ ស្របគ្នាដែលលក្ខខណ្ឌបង់រំលោះ និងតម្លៃដែលបានកំណត់ឡើង គឺតម្រូវចំពោះអ្នកមានជីវភាពមធ្យម និងធូរធារអាចទិញបានយ៉ាងស្រួលផង ទើបទីតាំងបុរីមួយនេះ កាន់តែមានតម្រូវការខ្ពស់ក្នុងការកក់ទិញ។

វត្តមានតារាចម្រៀងដែលចូលរួមពិធីជប់លៀង ដ៏កក្រើកអបអរបុណ្យចូលឆ្នាំរបស់បុរីវីអាយភីនាយប់មិញ នោះរួម៖ កញ្ញា មាស សុខសោភា លោក យ៉ែម សំអូន កញ្ញា សូដា នីតា កញ្ញា រ៉ូលីន អ្នកនាងសួន ចន្ថា កញ្ញា ឡេង មុនីរចនា អ្នកនាង សុិន ឧត្តមផល្លា លោក រិន សាវ៉េត កញ្ញា អុឹង និមល លោក រតនៈ ពិសិដ្ឋនិងតារាៗ ជាច្រើនរូបទៀត ដោយតារាទាំងអស់សុទ្ឋតែបានបង្កបរិយាកាស អោយពិធីទាំងមូល អឹកអាធឹក និងមានបរិយាកាសសប្បាយរីករាយ នៅលើផ្ទៃដី ប្រមាណ៦០ហិចតា ហើយនៅក្បែរយន្តហោះ ដែលនៅមិនឆ្ងាយពីឆ្នេរសមុទ្រខេត្តព្រះសីហនុ។ លោកថានៅក្នុងបុរីនេះ ក្រៅពីមានវីឡាទោល វីឡាកូនកាត់ ផ្ទះល្វែង ក៏មានផ្សារ ហាងទំនើប និងសួនច្បារយ៉ាងផាសុកភាព ក្នុងគម្រោងនោះផងដែរ ដោយអាចនឹងជ្រើសធ្វើពិធីជប់លៀង និងសង្ក្រានធំៗ បែបនេះអោយបានរាល់ឆ្នាំក៏មិនដឹង។

លោកវីជេ ហេរ៉ូ ដែលជាអ្នករៀបចំកម្មវិធីប្រគំតន្ត្រី បានបង្ហាញពីការភ្ញាក់ផ្អើល ដែលរយៈពេលតែប៉ុន្មានខែសោះ តែបុរីវីអាយភី បានរំលេចសំណង់ដល់រាប់រយល្វែង និងមានអ្នកមកទស្សនាការប្រគំតន្ត្រី ដែលបានធ្វើឡើងយ៉ាងកក្រើកនាយប់នោះ។ លោកថា ទីតាំងនេះ នឹងក្លាយជាតំបន់លំនៅដ្ឋាន និងសេដ្ឋកិច្ចធំមួយ ក្នុងពេលដ៏ខ្លី ស្របគ្នាដែលខេត្តព្រះសីហនុ ក៏ស្ថិតក្នុងគម្រោងអភិវឌ្ឍន៍មួយ ដ៏ធំរបស់អ្នកវិនិយោគចិន៕

មតិយោបល់