ព័ត៌មានជាតិ

អាសូរណាស់! នៅក្មេងៗសោះ មិនគួរជួបគ្រោះអកុសល

ក្រចេះ: នៅវេលាម៉ោង ០៥និង០០នាទីល្ងាចថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៩ មានករណីក្មេងលង់ទឹកស្លាប់ចំនួន ០២នាក់ ស្ថិតនៅចណុចអូរយាវក្នុងភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

ក្មេងរងគ្រោះទី១ ឈ្មោះ ស៊ូ កញ្ញា ភេទស្រី អាយុ ០៥ឆ្នាំ ឪពុកឈ្មោះ ភោ សៀក ម្តាយឈ្មោះ សៅ ហេម និងទី២ ឈ្មោះ រេម ចាន់រី ភេទស្រីអាយុ ០៤ឆ្នាំ ឪពុកឈ្មោះ រេត ម្តាយឈ្មោះ សៅ សឡូត

មូលហេតុ៖ ក្មេងទាំងពីរ បានទៅមុចទឹក តែពីរនាក់ ដោយគ្មានមនុស្សចាស់ទៅជាមួយ។

ក្រោយកើតហេតុ សពត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់