ព័ត៌មានជាតិ

រថយន្តហាយទ្បែនឌ័រ ក្រទ្បាប់ធ្លាក់ផ្លូវ បណ្ដាលឲ្យរងរបួសជាច្រើននាក់

កោះកុង: ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តហាយទ្បែនឌ័រ បែកកង់ក្រឡាប់ធ្លាក់ចិញ្ចើមផ្លូវ នៅវេលាម៉ោង ៨ និង១៩ នាទីព្រឹកនាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ ៤៨ ចន្លោះបង្គោលគីឡូម៉ែតលេខ ៥៤-៥៥ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

រថយន្តបង្កហាយទ្បែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AG -2124 ធ្វើដំណើរពីភ្នំពេញ ទៅកោះស្តេច បើកបរដោយឈ្មោះ ឡុ សុភាព ភេទប្រុស អាយុ៤០ឆ្នាំ ទីលំនៅភូមិ ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង និងអ្នករួមដំណើរចំនួន ៥ នាក់ មកដល់ចំណុចកើតហេតុ ក៏បែកកង់ក្រោយខាងស្តាំ ក្រឡាប់ធ្លាក់ចិញ្ចើមផ្លូវដោយខ្លួនឯង បណ្តាលឲ្យរងរបួសចំនួន ០៤ នាក់ (ស្រី ០២នាក់) ក្នុងនោះម្នាក់រងរបួសធ្ងន់។

ក្រោយកើតហេតុ កម្លាំងជំនាញ បានបញ្ជូនជនរងគ្រោះ ទៅព្យាបាលនៅមណ្ឌលសុខភាព ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ៕

មតិយោបល់