កណ្តាលៈ ប្រទះឃើញគ្រោងឆ្អឹងសាកសព មនុស្សម្នាក់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចក្នុងដីឡូតិ៍ទុកចោលស្ថិតក្នុងភូមិដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
សពជនរងគ្រោះមានឈ្មោះចាន់ លក្ខិណា ភេទ ស្រី អាយុ៣២ ឆ្នាំរស់នៅភូមិ-ឃុំកើតហេតុ មុខរបរ កសិករ(សតិមិនគ្រប់)។
តាមការបំភ្លឺរបស់ឈ្មោះ បូ ចាន់នី ភេទស្រី ត្រូវជាបងថ្លៃរបស់ជនរងគ្រោះថាជនរងគ្រោះបានដើរបាត់ពីផ្ទះនៅខែវិច្ឆិកាឆ្នាំ២០១៨ ដោយមិនឃើញជនរងគ្រោះត្រឡប់មកវិញទេ លុះដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩វេលាម៉ោង២នននិង៣០នាទី ស្រាប់តែមាន ឈ្មោះ តុង ម៉ាប់ ភេទប្រុស ជាប្រជាពលរដ្ឋ នៅឃុំអន្លង់រមៀតបានដើររកត្រីនៅក្នុងដីឡូតិ៍ទុកចោលស្ថិតក្នុងភូមិដើមត្រាំង ឃុំអន្លង់រមៀត ក៍បានប្រទះឃើញគ្រោង ឆ្អឹងសាកសព មនុស្សនៅក្នុងដីឡូតិ៍ខាងលើ រួចក៏បានរាយ ការណ៍ជូនមកសមត្ថកិច្ចភ្លាមៗ ។
ទើបកម្លាំងជំនាញស្រុក ខេត្ត កម្លាំងប៉ុស្តិ៍ អាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យ ចុះមកដល់កន្លែងកើតហេតុធ្វើការពិនិត្យ ទៅលើសាកសពឃើញថា ៖
-សាកសពស្លាប់ ក្បាលបែរទៅទិសខាងត្បូង
-គ្រោងឆ្អឹងមានសភាពរប៉ាត់រប៉ាយ(គ្រោងឆ្អឹងពុកផុយ កប់នឹង របាយឫសកក់) ពីឆ្អឹងក្បាល ទៅស្មងជើងមានប្រវែង ២.២៧ cm ។
-សាកសពស្លៀកខោកៅស៊ូយឺតពណ៌ស្វាយផ្កាចម្រុះ ជើង ត្រឹមក្រោមក្បាលជង្គង់ ខោមានសភាពត្រឡប់បញ្ច្រាសជើងម្ខាង ។
-ចង្កេះខោមានចងខ្សែក្របួច(ខ្សែពណ៌បៃតង ខ្សែជ័រ) ។
-ខោមានប្រវែង០.៦០cmទទឹងចុងជើងខោមានប្រវែង ០.៣០cm។
-លលាដ៏ក្បាលមានសភាពស្នាមបែក(ដោយសារគ្រោះថ្នាក់ចរាចរណ៍ តាំងពីអាយុ១០ឆ្នាំ មកម្ល៉េះ)។
-ជើងស្ដាំមានសភាពអង្កុញ ជើងខាងឆ្វេងសន្ដូកត្រង់។
តាមការសន្និដ្ឋាន របស់ជំនាញខេត្តនិងស្រុក សព អាចនឹងស្លាប់ដោយសារការលង់ទឹក ក្រោយពេលពិនិត្យរួចបានប្រគល់សព ជូនក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី៕






មតិយោបល់