Post News Media ព័ត៌មានជាតិ ដោយសារតែបារី១...

ដោយសារតែបារី១ដើមផ្អើលពេញហាង ម៉ា​ស្ទ័​រ ស៉ុ​គី​ស៊ុប​ និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង..

ភ្នំពេញ: មានករណីអគ្គិភ័យមួយបានឆាបឆេះមានផ្សែងហ៊ុយ ចេញពីក្នុង​ភោជនីយដ្ឋាន ម៉ា​ស្ទ័​រ ស៉ុ​គី​ស៊ុប​មួយ​កន្លែង ផ្អើលដល់មេការហាង បុគ្គលិក និងប្រជាពលរដ្ឋ រួមទាំងរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ចុះមកធ្វើការអន្តរាគមន៍បាញ់ពន្លត់អស់ទឹក១រថយន្តទើបរលត់ទៅវិញ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១០យប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ក្នុង​ភោជនីយដ្ឋានម៉ា​ស្ទ័​រ ស៉ុ​គី​ស៊ុប​ជាន់​ទី​១ ផ្លូវ​ម៉ៅ​សេង​ទុង កែង​និង​ផ្លូវ​៩៥ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចម្ការមន ។

សូមបញ្ជាក់ថា ករណីនេះមានការភ្ញាក់ផ្អើលដោយសារតែគេឃើញមានផ្សែងហ៊ុយចេញពីជាន់ទី១ ទើបផ្អើលដល់បុគ្គលិកដែលកំពុងរៀបចំបិទហាង នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ៥ទៅ៦បំពង់ មកបាញ់ពន្លត់ ប៉ុន្តែដោយសារតែភ័យខ្លាចមានការឆាបឆេះឡើងវិញ និងខ្លាចនៅសល់រងើគភ្លើង ទើបរាយការណ៍ជូនសមត្ថកិច្ចដោយមានរថយន្តពន្លត់អគ្គិភ័យ២គ្រឿងចុះមកអន្តរាគមន៍ បាញ់ពន្លត់អស់ទឹក១រថយន្តទើបរលត់ទៅវិញ ហើយបើតាមការបញ្ជាក់ពីមេការហាង បានចេញមកបញ្ជាក់ថា ករណីនេះមិនមានការឆាបឆេះអ្វីធ្ងន់ធ្ងរនោះទេ គ្រាន់តែឆេះសាឡុងក្នុងជាន់ទី១ ដែលបណ្តាលមកពីកន្ទុយបារីរបស់ភ្ញៀវតែប៉ុណ្ណោះ៕