ព័ត៌មានជាតិ

Update៖ សាហាវណាស់ ភ្លើងប្រចណ្ឌ ប្ដីយកកាំបិត ចាក់ និងអារ.កប្រពន្ធ រួចចង.កសម្លាប់ខ្លួនតាមក្រោយ

ភ្នំពេញ: នៅវេលាម៉ោង៧ និង៥០នាទីយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ មានករណីឃាតកម្ម នៅចំណុចផ្ទះគ្មានលេខ ស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បង្កទ្បើងដោយប្តី បានយកកាំបិតចុងស្រួចចាក់ និងអារ.ក សម្លាប់ប្រពន្ធ ហើយក្រោយមកឃាតក បានយកខ្សែចង់ក ធ្វើអត្តឃាតសម្លាប់ខ្លួនតាមក្រោយ។

ជនរងគ្រោះជាប្រពន្ធមានឈ្មោះ ផល ង៉ិចស៊ីវ ភេទស្រី អាយុ២៧ឆ្នាំ មុខរបរ បុគ្គលិកធនាគារ ស្រុកកំណើត ភូមិព្រែកតាម៉ឹប ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល បច្ចុប្បន្នរស់នៅទីតាំងកើតហេតុខាងលើ ។
ចំណែលជនបង្កជាប្ដី ឈ្មោះ លឹម គឹមតូ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនលក់គ្រាប់ម្រុំ ស្រុកកំណើតភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បច្ចុប្បន្ន រស់នៅទីតាំងកើតហេតុខាងលើ ។

តាមការឲ្យដឹងពីសាច់ញាតិថា ពីរប្ដីប្រពន្ធខាងលើ មានទំនាស់ដោយរស់នៅមិនចុះសម្រុងនឹងគ្នា (រឿងប្តីប្រចណ្ឌប្រពន្ធ) រយ:ពេល០២ ទៅ ០៣ខែមកហើយ លុះដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៧ និង៥០នាទីយប់ ឈ្មោះ ផល សុងណាត ភេទប្រុស ត្រូវជាបង្កើតរបស់ឈ្មោះ ផល ង៉ិចស៊ីវ (ជនរងគ្រោះ) បានមកផ្ទះដូចសព្វដង ក៏បានចាក់សោរចូលផ្ទះ មិនឃើញប្អូន និងប្អូនថ្លៃ ក៏បានដើរទៅបន្ទប់របស់ប្អូន រួចបើកទ្វារឃើញមានឈាម ហើយបានឃើញប្អូនស្រីដេកលើកន្ទេលស្លាប់បាត់ទៅហើយ រួចក៏បានដើរកមើលប្អូនថ្លៃ។

ភ្លាមនោះឈ្មោះ ផល សុងណាត ក៏បានរត់ចេញមកខាងក្រៅផ្ទះ បានហៅអ្នកជិតខាងឈ្មោះ គឹម ដានី ភេទប្រុស អាយុ ៤៨ឆ្នាំ ឲ្យជួយពេលចូលដល់កន្លែងកើតហេតុ ភ្លាម ឈ្មោះ គឹម ដានី ក៏បានរាយការណ៍មកសមត្ថកិច្ច ឲ្យមកកន្លែងកើតហេតុ ដើម្បីពិនិត្យ។

តាមការសន្និដ្ឋានរបស់ការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ រាជធានីភ្នំពេញ និងតាមការបញ្ចាក់របស់លោក នង វណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច័យ រាជធានីភ្នំពេញ បានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយ(ឃាតកម្ម) ប្រាកដមែន ហើយឃាតក គឺជាប្តីរបស់ជនរងគ្រោះ ដែលបានធ្វើអត្តឃាតតាមក្រោយ ដោយយកខ្សែចង.កជាមួយហ្នឹងចម្រឹងដែកក្រោយផ្ទះស្លាប់តែម្តង ។

បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ដោយសពប្រពន្ធយកទៅធ្វើបុណ្យ នៅស្រុកកំណើត (ស្រុកស្អាង) ចំណែក ឃាតក(ប្តី) យកមកតម្កល់នៅវត្តសំបួរ ដើម្បីរងចាំសាច់ញាតិយកទៅធ្វើបុណ្យ៕

មតិយោបល់