ព័ត៌មានជាតិ

ផ្អើលសមត្ថកិច្ចទាំងកណ្ដាលថ្ងៃត្រង់ អគ្គិភ័យឆេះតូបលក់ឥវ៉ាន់ នៅផ្សារអ្នកតាស្នឹង

កំពង់ចាម: នៅវេលាម៉ោង ១២ និង៤៥ នាទីថ្ងៃត្រង់ថ្ងៃទី ១០ មេសា ២០១៩ កម្លាំងសមត្ថកិច្ចយើង បានទទួលព័ត៌មានថា មានករណីអគ្គិភ័យឆាបឆេះតូបលក់ឥវ៉ាន់ នៅចំណុចផ្សារអ្នកតាស្នឹង ភូមិអ្នកតាស្នឹង ឃុំបឹងណាយ ស្រុកព្រៃឈរ ជាកម្មសិទ្ធរបស់ឈ្មោះ ប៉ោ ប៊ុនហ៊ៅ ប/៦១។

ក្រោយទទួលបានព័ត៌មានភ្លាម សមត្ថកិច្ច ដោយមានទាំងការចូលរួមជួយពីប្រជាពលរដ្ឋ បានចុះអន្តរាគមន៍ករណីខាងលើនេះ រហូតមកដល់ម៉ោង ១ និង២០រសៀលថ្ងៃដដែល ទើបអាចគ្រប់គ្រងស្ថានការបានទាំងស្រុង ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យស្រុក ០១ គ្រឿង

សម្ភារខូចខាតរួមមាន៖តូប ០១ ទំហំ ៦×៩ ម៉ែត្រ ជញ្ជាំងថ្ម ប្រក់ស័ង្កសី (ខូចខាតប្រមាណ ៥០ %) និងខូចខាត ឥវ៉ាន់ (សរុបទឹកប្រាក់ ប្រមាណ ជាង ២ ពាន់ដុល្លា)

មូលហេតុ៖ ម្ចាស់តូប ដុតសំរាមទុកចោល បណ្តាលឲ្យឆាបឆេះរាលដាលមកដល់តូប៕

មតិយោបល់