ភ្នំពេញៈ រថយន្តកូរ៉ូឡា ពណ៌ស មួយគ្រឿង ត្រូវបានជនមិនស្គាល់មុខបើកយកទៅចតទុកចោលចិញ្ចើមផ្លូវ សហព័ន្ធរុស្ស៊ី មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញស្ថិតក្នុង ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រថយន្តនេះមិនដឹងថាម្ចាស់ទៅណា មកណា ទើបយកទៅចតទុកចោល ជាង៣ខែមកហើយ មិនដឹងថាមានមូលហេតុអ្វី តាំងពីមានស្លាកលេខ រហូតដល់ចោរលួចដោះយកស្លាកលេខ ទើបនៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ នេះទើបរាយការណ៍ប្រាប់សមត្ថកិច្ចសារជាថ្មី ដើម្បីចាត់វិធានការយកទៅរក្សាទុកនិងស្រាវជ្រាវ ។
រថយន្តខាងលើម៉ាក កូរ៉ូឡា ពណ៌ស ស្លាកលេខត្រូវបានជនសង្ស័យ លួចដោះយកទៅបាត់អស់ ។
តាមប្រជាពលរដ្ឋ អ្នកលក់ដូរក្បែរចំណុចខាងលើ បានឲ្យដឹងថា រថយន្តខាងលើ ឃើញចតទុកចោល លើចិញ្ចើមផ្លូវសហព័ន្ធរុស្ស៊ី ជាង៣ខែកន្លងមកហើយ មិនស្គាល់ម្ចាស់ ហើយមកដល់ថ្មីៗនេះ ស្លាកលេខរថយន្តខាងលើ ត្រូវបានជនសង្ស័យលួចដោះយកទៅបាត់ទាំងមុខទាំងក្រោយ ។
ក្រោយពីឃើញទុកចោល រាប់ខែ នៅលើចិញ្ចើមផ្លូវ រហូតមកដល់ព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨នេះ រាយការណ៍ប្រាប់សមត្ថកិច្ច សារជាថ្មីដើម្បីឲ្យចុះមកពិនិត្យមើលជាក់ស្តែង និងចាត់វិធានការយកទៅរក្សាទុកបន្តធ្វើការស្រាវជ្រាវរកម្ចាស់ ៕
មតិយោបល់