ភ្នំពេញៈ ស្លាកប៉ាណូ ឡូហ្គោ ផ្សាយពាណិជកម្មផ្សេងៗ ដែល អ្នកលក់ដូរ តាមផ្ទះ តាមហាង ដាក់នៅតាមចិញ្ចើមផ្លូវសាធារណៈ គ្មានសណ្តាប់ធ្នាប់ គ្មានបង់លុយ គ្មានការអនុញ្ញាតពីអាជ្ញាធរ ដែលមាននៅតាមផ្លូវ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានអាជ្ញាធរ ដើរកាត់ចេញ នារសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ ។
តាមអាជ្ញាធរ សង្កាត់ភ្នំពេញថ្មី បានឲ្យដឹងថា បងប្អូន អាជីវករ អ្នកលក់ដូរ តាមផ្ទះ ហាង មួយចំនួន បានយកស្លាកយីហោ ឡូហ្គោ របស់ខ្លួនទៅដាក់ តាមចិញ្ចើមផ្លូវ ដែលបង្កផលប៉ះពាល់ បាត់បង់សណ្តាប់ធ្នាប់សាធារណៈ សោភ័ណ្ឌភាពដងផ្លូវ ទើបនៅរសៀលថ្ងៃទី០៩ ខែមេសា នេះអាជ្ញាធរសង្កាត់ ក្រោមការដឹកនាំដោយលោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មីចុះ កាត់ទម្លាក់ ចេញ ខណៈដែលកន្លងមក អាជ្ញាធរ បានផ្សព្វផ្សាយនិងជូនដំណឹង រួចហើយ មិនឲ្យមានដាក់ស្លាក យីហោ អ្វី នៅលើចិញ្ចើមផ្លូវសាធារណៈទ្បើយ។
ដោយទ្បែកស្លាកធំៗ លើកលើចិញ្ចើមផ្លូវ កាត់ទទឹងផ្លូវ ពលរដ្ឋថា មិនឃើញមានរុះរើទេ ព្រោះបង់លុយជូនទៅអន្តរវិស័យ ខណ្ឌក្រុងរួចហើយ៕







មតិយោបល់