បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គិសនី បន្ទាយមានជ័យ បានឲ្យដឹងថា សម្រាប់ព័ត៌មានបន្ថែម ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ សកម្មភាពក្រុមការងារកំពុងតែធ្វើការជួសជុលខ្សែបណ្តាញបញ្ជូន ដែលមានបញ្ហាកើតឡើងលើខ្សែបណ្តាញបញ្ជូនតង់ស្យុងខ្ពស់ដែលស្ថិតក្នុងប្រទេសថៃ ។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕
មតិយោបល់