ព័ត៌មានជាតិ

កំពុងតែ..! សមត្ថកិច្ចមកដល់រត់ចែកជើងគ្នាមិនចង់ទាន់!!

កណ្តាល: កម្លាំងសមត្ថកិច្ច ធ្វើការចុះបង្ក្រាបករណី ទីតាំងជល់មាន់ លួចលាក់។ កើតហេតុនៅវេលាម៉ោង១រសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចក្រោមដើមពោធិ៍ ភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនសង្ស័យរត់គេចខ្លួនបាត់ស្រមោល និងដកហូតវត្ថុតាង៖ កៅស៊ូ សនិងបង្គោលឈើ រុំធ្វើជាសង្វៀនប្រវែង២០ម៉ែត្រ។

កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌស្រុក បានចុះបង្ក្រាបទីតាំងជល់មាន់ នៅចំណុចកើតហេតុខាងលើ ពេលកម្លាំងបានទៅដល់ជនសង្ស័យបាននាំគ្នាគេចខ្លួនបាត់អស់ បន្សល់ទុកកៅស៊ូរុំធ្វើជាសង្វៀន កម្លាំងជំនាញបានចាប់យកមករក្សាទុក
នៅអធិការដ្ឋាន៕

មតិយោបល់