រនតគិរីៈ ករណីអគ្គិភ័យឆាបឆេះផ្ទះ ចំនួន ២ ខ្នងជាប់គ្នា ស្មើនឹង ៤ គ្រួសារ មនុស្សរួមចំនួន១៦នាក់ ស្រី ៩ នាក់ រីឯផ្ទះមួយខ្នងទៀត បានឆេះរោលជញ្ជាំងផ្ទះអស់មួយចំហៀងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅភូមិញ៉ាង ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។
គ្រួសារជនរងគ្រោះមាន
១ ឈ្មោះ សល់ ជឿង ភេទប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិ ច្រាយ មានសមាជិកគ្រួសារចំនួន ១៦ នាក់ ស្រី ៩ នាក់ ផ្ទះមានទំហំ ៧ ម៉ែត្រ x ៨ ម៉ែត្រ នឹងផ្ទះចង្ក្រានទំហំ ៤ ម៉ែត្រ X ៥ ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី។
២ ឈ្មោះ សល់ មិក ភេទប្រុស អាយុ ៤៧ ឆ្នាំ ជនជាតិ ច្រាយ មានសមាជិក ១គ្រួសារ ស្មើនឹងមនុស្សរួម ១១ នាក់ ស្រី ៧ នាក់ ។ ផ្ទះមានទំហំ ៦ ម៉ែត្រ x ៨ ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ឆេះរោលជញ្ជាំងផ្នែកខាងក្រៅ។
សម្ភារៈខូចខាតទាំងអស់រួមមាន
គង ៥ ឈុត ស្មើនឹង ៧០ គង, ពាងស្រា ២០ ពាង, ឆ្នាំស្ពាន់ចំនួន ៤, ទូរទស្សន៍ចំនួន ២គ្រឿង, ម៉ាស៊ីនភ្លើងចំនួន ១, ត្រង់ស៊ីន័រ ១គ្រឿង, ប្លង់ដី ២ ប្លង់
រីឯផ្ទះឆេះខ្ទេច។
ចំណែកផ្ទះទី២ឆេះជញ្ជាំងផ្ទះអស់មួយចំហៀង
ក្នុងករណីឆេះនេះ ម្ចាស់ផ្ទះបានបញ្ជាក់ថា ពុំដឹងមូលហេតុអ្វីច្បាស់នៅឡើយទេ។
នៅពេលដែលអគ្គិភ័យកំពុងឆាបឆេះ ម្ចាស់ផ្ទះពុំបាននៅផ្ទះទេ គឺពួកគាត់់រវល់នៅឯចំការ ។
ហេតុការខាងលើនេះនេះកម្លាំងប៉ុស្តិ៍បានជួយអន្តរាគមន៍ជួយពន្លត់ ដោយយកទូយោបូមទឹកបូបពីអណ្តូង ផ្ទះប្រជាពលរដ្ឋក្បែរនោះមកជួយពន្លត់
ចំណែកឯរថយន្តអគ្គិភ័យមិនអាចជួយសង្រ្គោះបានទេមូលហេតុ ពំមានស្ពាន ឆ្លងកាត់ទន្លេរ៕
មតិយោបល់