ព័ត៌មានជាតិ

រថយន្តសាំយ៉ុង បើកបុកបុរសម្នាក់ស្លាប់ នៅផ្លូវជាតិលេខ ៦!

សៀមរាប: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តសាំយ៉ុង និងម៉ូតូស្គុបពី បណ្តាលឲ្យបុរសម្នាក់ ស្លាប់បាត់បង់ជីវិត ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

កើតហេតុកាលពីវេលាម៉ោង ៥ និង៥០នាទី១០ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

ក្រោយកើហេតុសមត្ថកិច្ច បានចុះវាស់វែង និងយកវត្ថុតាងរថយន្ត និងម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី។ ចំណែកសព បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់