កំពង់ស្ពឺៈ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿង បុកគ្នាពេញទំហឹង បណ្តាលឲ្យមានជនរងគ្រោះ១នាក់ ស្លាប់បាត់បង់ជីវិត និង២នាក់ទៀត រងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិស្រែថ្នល់ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនៅកន្លែងកើតហេតុ ដើម្បីពិនិត្យជាក់ស្តែងនិងប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់