កណ្តាលៈ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនករណីលួចកំព្យូទ័រ និងសម្ភារៈផ្សេងទៀតដែលកើតហេតុថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៩
វេលាម៉ោង៩និង០៥នាទី នៅចំណុច ទីចាត់ការ នៃសាលាបឋមសិក្សាកន្លែងអណ្តែងស្ថិតភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ឈួន ឈន ភេទប្រុសអាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរ នាយកសាលាបឋមសិក្សាកន្លែងអណ្តែង មានទីលំនៅភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។
ចំណែកជនសង្ស័យ ០១នាក់ (ឃាត់ខ្លួន) -ឈ្មោះ បូ ថុង ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល ។
វត្ថុតាងចាប់យក បានមកវិញ
-កុំព្យូទរ័យួរដៃឡេបថប ចំនួន០១គ្រឿង ពណ៍ខ្មៅម៉ាកDELL។
-កាតាបស្ពាយម៉ាកDELLពណ៍ខ្មៅ ចំនួន០១ ។
-ធុងបាស់(តូច) ចំនួន១គ្រាប់ ។
-ក្បាលមាយក្រូហ្វូន ចំនួន០១។
-ដុំសាកកុំព្យូទ័រ ចំនួន០១ ។
តាមរឿងហេតុបានឲ្យដឹងថានៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៩និង០៥នាទីមានឈ្មោះ បូ ថុង បានធ្វើសកម្មភាពគាស់ទ្វារបន្ទប់ទីចាត់ការសាលាបឋមសិក្សាកន្លែងអណ្ដែងលួចយកសម្ភារ:ដូចរៀបរាប់ខាងលើ រួចយកមកទុកនៅផ្ទះរបស់ខ្លួន(បូ ថុង) ។
រហូតមកដល់ថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោ៣និង៤៧នាទី ទើបសមត្ថកិច្ចនគរបាលប៉ុស្ដិសិត្បូបានធ្វើការស្រាវជ្រាវ សង្សយ័ឈ្មោះ បូ ថុង ក៏ហៅមកសាកសួរតែម្តង។
តាមចម្លើយរបស់ជនសង្ស័យបានសារភាពថា ខ្លួនបានធ្វើសកម្មភាពលួចកុំព្យូទរ័យួរដៃចំនួន០១គ្រឿងពណ៌ខ្មៅម៉ាកDELL .ធុងបាស់តូចចំនួន០១គ្រាប់ម៉ាកKOGO. ដុំសាកកុំព្យូទរ័ .ក្បាលមាយក្រូហ្វូនចំនួន០១ និងកាតាបពណ៌ខ្មៅចំនួន០១ពីទីចាត់ការសាលាបឋមសិក្សាកន្លែងអណ្ដែង យកទៅទុកផ្ទះរបស់ខ្លួនពិតប្រាកដមែន ។
នៅវេលាម៉ោង៥និង៥៦នាទីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ លោកលាវ ស្រេង ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្ដាល បញ្ជាឲ្យឃាត់ខ្លួនឈ្មោះបូ ថុងដើម្បីបន្ដ អនុវត្តន៍តាមនីតិវីធី ៕
មតិយោបល់