ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីលួចម៉ូតូ

កោះកុង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលខេត្តកោះកុងឃាត់ខ្លួនពាក់ព័ន្ធករណីលួចម៉ូតូ នៅវេលាម៉ោង១៧នឹង០០នាទី ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១។

សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្មាច់មានជ័យ បានទទួលបណ្ដឹងរបស់ឈ្មោះ ចាន់ ភឿន ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ មានជនមិនស្គាល់មុខបានលួចម៉ូតូរបស់ខ្លួន។

សមត្ថកិច្ចបន្តថា ក្រោយទទួលបណ្តឹង នៅវេលាម៉ោង១៧នឹង៣០នាទី ថ្ងៃខែឆ្នាំដដែល លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជារទៅលោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុង ដឹកនាំកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះកុង ចេញល្បាត ពួនស្ទាក់ចាប់មុខសញ្ញាសង្ស័យនៅចំណុចផ្លូវជាតិ៤៨ ស្ពានតាតៃ ស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង។

ជនសង្ស័យឈ្មោះ សេង យូរ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ មានលំនៅភូមិស្វាយឃ្លាំង ឃុំស្វាយឃ្លាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

វត្ថុតាងដកហូត: ម៉ូតូម៉ាក Wave ពណ៌ក្រហម១គ្រឿង, និងទូរស័ព្ទដៃចំនួន ២គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាងកំពុងកសាងសុំណុំរឿង បញ្ជូនទៅការិយល័យជំនាញចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់