កោះកុងៈ កាលពីវេលាម៉ោង ៨និង៥០នាទីយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ មានករណីរំលោភសេពសន្ថវៈ នៅស្រុកគិរីសាគរ ខេត្តកោះកុង។
ជនសង្ស័យម្នាក់ ឈ្មោះ ផេង ផល ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកនេសាទ មានទីលំនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នស្នាក់នៅ ទីតាំងកើតហេតុបណ្តោះអាសន្ន។
ជនរងគ្រោះឈ្មោះ ខ.ព ភេទស្រី អាយុ០៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ស្នាក់នៅបណ្តោះអាសន្នទីតាំងកើតហេតុ។
ករណីនេះ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ កសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្ត៕
មតិយោបល់