ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តវ៉ាជែងជាន់ចំដីភក់រអិលធ្លាក់ប្រឡាយផ្ងារជើងតែម្ដង នៅខណ្ឌដង្កោ

ភ្នំពេញ: ​កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបើកវ៉ាជែង ធ្លាក់ចូលប្រឡាយកាយដាក់លូក្រឡាប់ផ្ងារជើង ស្ថិតតាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ។

ដំណើររឿង៖ មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាក តាកូម៉ា មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AY-9935 ធ្វើដំណើរពីជើងទៅត្បូងក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើ ផ្លូវកោងបានវាជែងបណ្តាលឲ្យរអិលដីភក់នៅតាមចិញ្ចើមផ្លូវ ធ្លាក់ចូលប្រឡាយផ្ងារជើងម្ខាងតែមិនបង្កឲ្យអ្នកបើកបររងរបួស។

ក្រោយកើតហេតុសមត្ថកិច្ច ចុះទៅដល់ទីតាំងត្រួតពិនិត្យ មិនឃើញមានប៉ះដល់សម្បមត្តិប្រជាពលរដ្ឋ និងរបស់រដ្ឋទើបឲ្យម្ចាស់រថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង៕

មតិយោបល់