ព័ត៌មានជាតិ

រថយន្តដឹកកម្ទេចថ្មរបស់ក្រុមហ៊ុន រាជសីហ៍ឡូជីស្ទិក បើកធ្លាក់មហាវិថីឈ្នះឈ្នះ ក្រឡាប់ទាំងព្រឹក

ភ្នំពេញ: រថយន្តដឹកកម្ទេចថ្មដុសមួយគ្រឿង បានធ្លាក់ផ្លូវក្រឡាប់ទាំងព្រឹក ហើយអ្នកបើកបរ បានគេចចេញពីកន្លែងកើតហេតុបាត់ កាលពីវេលាម៉ោងប្រមាណ ៨និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមេសា ឆ្នាំ ២០១៩ នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ។

រថយន្តដែលក្រឡាប់ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខតាកែវ ៣A-០២៩១ ជារថយន្តរបស់ក្រុមហ៊ុន រាជសីហ៍ឡូជីស្ទិក បើកបរដោយបុរសម្នាក់ មិនស្គាល់ឈ្មោះ បានគេចខ្លួនបាត់ ។

ករណីនេះ គេនៅពុំទាន់ដឹងពីមូលហេតុអ្វីទ្បើយ។

តាមព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តខាងលើ បានធ្វើដំណើរតាមមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីលិចទៅកើត មកដល់កន្លែងកើតហេតុ ក៏បានក្រឡាប់ធ្លាក់ផ្លូវចាក់កម្ទេចថ្ម សម្រាប់ចាក់ធ្វើកាំជណ្តើរតែម្ដង។

រថយន្តខាងលើ បានរងការខូចខាតខ្ទេចផ្នែកខាងមុខ និងបែកកង់ខាងឆ្វេង ទំនងជាមុនពេលកើត បានជួបគ្រោះថ្នាក់ អាចបុក ឬកៀររថយន្តមួយគ្រឿងទៀត បណ្តាលឲ្យធ្លាក់ផ្លូវក្រឡាប់តែម្តង៕

មតិយោបល់