ព័ត៌មានជាតិ

Update៖ ផ្ទុះរថយន្តដឹកផាវគ្រាប់បែក សម្លាប់មនុស្ស៣នាក់ ខូចខាតផ្ទះប្រជាពលរដ្ឋជិត៥០ខ្នង នៅឯខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ: ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីមានរថយន្តមួយគ្រឿង បានផ្ទុះលាន់ដូចជាបំផ្ទុះគ្រាប់បែក បណ្តាលឲ្យបំណែករាងកាយមនុស្ស និងរថយន្តខ្ទេចចេញគ្នា រហូតមានមនុស្សប្រុស៣នាក់ស្លាប់យ៉ាងរន្ធត់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ ថ្ងៃត្រង់ទី១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៥ ម្តុំព្រែករពៅ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

រថយន្តខាងលើ ម៉ាកនីសាន់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ គ1410 សរ2 បើកបរដោយឈ្មោះ ញ៉ូន វីរ: ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិ២ ឃុំកំពង់ស្វាយ ក្រុងសិរីសោភ័ណ និងព្រូ២នាក់ទៀត ឈ្មោះ ព្រំ រស់ ភេទប្រុស ឆ្នាំ៤៣ឆ្នាំ ស្នាក់នៅភូមិបង់បត់លិច ឃុំបត់ត្រង់ ស្រុកមង្គលបុរី និងឈ្មោះ ម៉ាន់ សីហា ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិ២ សង្កាត់កំពង់ស្វាយ ដឹកផាវគ្រាប់បែក និងម៉ូតូពីបន្ទាយមានជ័យទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុ រថយន្តនោះបានឆ្លងចរន្តអគ្គិសនី ឆេះផ្ទុះបណ្តាលឲ្យស្លាប់អ្នកជិះរថយន្តទាំង៣នាក់ (ខ្ទេច) និងខូចខាតម៉ូតូ៣គ្រឿងនៅលើរថយន្ត ព្រមទាំងប៉ះពាល់ផ្ទះប្រជាពលរដ្ឋសរុប៤២គ្រួសារ និងរងរបួសអ្នកធ្វើដំណើរតាមផ្លូវ ចំនួន២នាក់ទៀតមានឈ្មោះ វ៉ាត ដារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ និងឈ្មោះ វ៉ូង មេសា ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសេរីសោភ័យ ខេត្តបន្ទាយមានជ័យ៕

មតិយោបល់