បាត់ដំបងៈ នៅវេលាម៉ោង ០៤និង០០នាទីរសៀលថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៩ មានករណីផ្ទុះគ្រាប់យុទ្ធភណ្ឌ (មីនតោន) ស្ថិតត្រង់ចំណុចស្រង់តូចក្នុងភូមិប៊ួរុន ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ជនរងគ្រោះឈ្មោះ យី ភេទប្រុស អាយុ ២១ឆ្នាំ ទីលំនៅបច្ចុប្បន្ន ស្នាក់នៅភូមិអូរត្រែង ឃុំអូរតាវ៉ៅ ស្រុកប៉ៃលិន ខេត្តប៉ៃលិន មុខរបរ ស៊ីឈ្នួលបើកត្រាក់ទ័រ។
មូលហេតុ៖ ជនរងគ្រោះបើកត្រាក់ទ័រម៉ាក ហ្វតពណ៌ខៀវ ស៊ីឈ្នួលភ្ជួរដីឲ្យឈ្មោះ ថោង សារ៉ាត់ ភេទប្រុស អាយុ ៥០ឆ្នាំ ជាប្រជាពលរដ្ឋស្នាក់នៅភូមិប៊ួរុន ទំហំដី៤ហិចតា ជាន់ចំមីនតោនផ្ទុះ បណ្តាលរបួសធ្ងន់។
ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕
មតិយោបល់