ព័ត៌មានជាតិ

ខ្យល់កន្រ្ដាក់ និងភ្លៀង បំផ្លាញផ្ទះប្រជាពលរដ្ឋ នៅខេត្តកំពង់ធំ

កំពង់ធំ: កាលពីល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ មានភ្លៀងលាយឡំ និងខ្យល់កន្រ្ដាក់ បណ្ដាលឲ្យរលំផ្ទះមួយខ្នងបាក់ដល់ដី នៅភូមិថ្មី ឃុំមានជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

វាជាប្រភេទផ្ទះឈើ ដំបូលប្រក់ក្បឿង ទំហំ៣.៥x៥ម៉ែត្រ និងតូបលក់ដូរចំនួន ០២កន្លែង។

សម្ភារ:ខូចខាតមាន ម៉ូតូម៉ាក Wave ចំនួន ០១គ្រឿង និងរបស់របរក្នុងផ្ទះមួយចំនួនទៀត គ្រោះថ្នាក់នេះ ពុំប៉ះពាល់ដល់អាយុជីវិតមនុស្សនិងសត្វទេ៕

មតិយោបល់