ព័ត៌មានជាតិ

រថយន្ត បុកម៉ូតូឆ្លងផ្លូវ ស្លាប់ម្នាក់ របួសគ្រូបង្រៀន និងសិស្សលាសា

កំពង់ធំ: កាលពីវេលាម៉ោង ៦ និង២៣នាទីល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ២០០-២០១ ភូមិក្រសាំង(ក) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ដោយរថយន្ត បុកម៉ូតូជិះឆ្លងកាត់ផ្លូវ ហើយរថយន្ត បានជ្រុលចង្កូតទៅខាងឆ្វេងធ្លាក់ផ្លូវ ទៅបុកគ្រែហាលត្រី ខ្ទាតទៅប៉ះមនុស្ស ដែលកំពុងឈរទិញឥវ៉ាន់ បណ្ដាលឲ្យរបួសស្រាលស្រីម្នាក់ របួសធ្ងន់ស្រី០៣ នាក់ ស្លាប់អ្នកបើកបរម៉ូតូប្រុសម្នាក់ ខូចខាតម៉ូតូ និង រថយន្ត ២គ្រឿង។

រថយន្តម៉ាក Frontier ពណ៌ស ស្លាកលេខ កំពង់ចាម 2B-5551 ធ្វើដំណើរពីកើតទៅលិច បើកបរដោយឈ្មោះ ឯម.វ៉ាន់ទី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងឈើ នៅភូមិព្រែកបារាំង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវបាននាំខ្លួនទៅកាន់ អធិការដ្ឋាននគរបាល ស្រុកំពង់ស្វាយ។

ម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1S-6489 បើកបរដោយឈ្មោះ ប៉ោ.កាណេន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងផ្សារដែក នៅភូមិឃុំកើតហេតុខាងលើ ស្លាប់នៅកន្លែងកើតហេតុ (មិនពាក់មួកសុវត្ថិភាព) ធ្វើដំណើរឆ្លងកាត់ផ្លូវពីជើងទៅត្បូង។

អ្នកកំពុងឈរទិញឥវ៉ាន់ចំនួន០៤នាក់៖
១-ឈ្មោះ អ៊ាត ឆៃណាន ភេទស្រី អាយុ២៧ឆ្នាំ មុខរបរគ្រូបង្រៀន (របួសធ្ងន់)។
២-ឈ្មោះ រឿង.ណារីន ភេទស្រី អាយុ១៤ឆ្នាំ មុខរបរធ្វើស្រែ (របួសធ្ងន់)។
៣-ឈ្មោះ ជក់.ចាន់មុនី ភេទស្រី អាយុ១០ឆ្នាំ មុខរបរសិស្ស (របួសធ្ងន់)។
៤-ឈ្មោះ ជក់.មានា ភេទស្រី អាយុ០២ឆ្នាំ (របួសស្រាល)។ ទាំង០៤នាក់ នៅភូមិឃុំកើតហេតុខាងលើ។

មូលហេតុបឋម៖ អ្នកបើកបរម៉ូតូ ឆ្លងកាត់ផ្លូវ ខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុ វត្ថុតាងត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ចំណែកសពប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់