ព័ត៌មានជាតិ

SUZUKI បុកម៉ូតូសណ្ដោងរ៉ឺម៉ក ស្លាប់ និងរបួស ៤នាក់ នៅស្រុកលើកដែក

កណ្ដាល: កាលពីវេលាម៉ោង ១១យប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ មាន ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូសណ្ដោងរ៉ឺម៉ក បណ្ដាលឲ្យ ស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល ៣នាក់ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ៥៩-៦០ ស្ថិតក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។

សម្ភារ:ខូចខាតម៉ូតូ១គ្រឿងធ្ងន់ និងម៉ូតូសណ្ដោងរ៉ឺម៉កស្រាល។

ដំណើររឿង៖ នៅវេលាថ្ងៃកើតហេតុ មានម៉ូតូ១គ្រឿងម៉ាក SUZUKI ពណ៌ស គ្មានស្លាកលេខ បើកបរដោយឈ្មោះប៊ូ រ៉ាឈីត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅមណ្ឌលកុមារកំព្រាខេត្តព្រៃវែង (ស្លាប់នៅកន្លែងកើតហេតុ) អ្នករួមដំណើរ ២នាក់៖ ១.ឈ្មោះ ប៊ូ ទ្រីភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ របួសបាក់ជើងស្ដាំ និង២.ឈ្មោះរឿង រាត្រី ភេទបុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រងរបួសស្រាល អ្នកទាំង២មានទីលំនៅភូមិខ្សាច់ស ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង (មិនពាក់មួកសុវត្ថិភាពទាំង៣នាក់)។

លុះមកដល់កន្លែងកើតហេតុខាងលើ ក៏បានបុកម៉ូតូសណ្ដាងរ៉ីម៉ក ចតឈប់កំពុងតែធ្វើម៉ូតូជាប់ហ្រ្វាំង ពីក្រោយពេញទំហឹង ក្នុងទិសដៅស្របគ្នាពីកើតមកលិច (ព្រៃវែង-ភ្នំពេញ) ។ អ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉ក ឈ្មោះស៊ុន សៅ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់នំបញ្ចុក មានទីលំនៅភូមិកោះចម្រើន ឃុំកំពង់ភ្នំ ស្រកលើកដែក ខេត្តកណ្ដាល (រងរបួសស្រាល ) ។

ភ្លាមៗផងដែរ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំពោះសាកសពវិញ បានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

ក្រោយកើតហេតុវត្ថុតាង សមត្ថកិច្ច បានយកមករក្សាទុកបណ្ដោះអាសន្ន នៅអធិការរដ្ឋាននគរបាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់