ព័ត៌មានជាតិ

យកគ្រាប់បែកទៅកែច្នៃ បំផ្ទុះយកត្រី ខុសបច្ចេកទេស បែរជាស្លាប់ខ្លួនឯង

ស្ទឹងត្រែង: កាលពីវេលាម៉ោង ៤ និង ៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ១២ ខែមេសាឆ្នាំ ២០១៩ បុរសម្នាក់ យកគ្រាប់បែកទៅកែច្នៃ ដើម្បីបំផ្ទុះយកត្រី បណ្ដាលឲ្យស្លាប់ នៅចំណុចជួរកែងលួង ភូមិញ៉ាងសុំ ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ជនរងគ្រោះឈ្មោះ លួន រ៉ាល់ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះត្រួតពិនិត្យសព រួចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់