ពោធិ៍សាត់ៈ ករណីហិង្សាក្នុងគ្រួសារ កូនប្រសា ទាញកាំបិតកកុក កាប់ម៉ែក្មេកគ្មានប្រណីដៃ បណ្ដាលឲ្យរបួសយ៉ាងដំណំ កាលពីវេលាម៉ោង៦ និង១០នាទីយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ នៅម្ដុំបឹងអង្គ ស្ថិតក្នុងភូមិព្រែក២ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ស្រ្តីរងគ្រោះ (ត្រូវជាម្ដាយក្មេក) ឈ្មោះ ហម ធី អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ បច្ចុប្បន្ន រស់នៅភូមិឃុំកើតហេតុ បានរងរបួសធ្ងន់ចំនួន ២កន្លែង ចំពីលើក្បាលប៉ះពាល់លលាដ៍ចំនួន ២កាំបិត (ដេរចំនួន ១២ថ្នេរ) ចំខ្នងចំនួន ១កន្លែង (ដេរចំនួន ៣ថ្នេរ)។
ចំណែកជនសង្ស័យដៃដល់ (ជាកូនប្រសា) ឈ្មោះ ទិន សុភ័ក្រ ហៅមីម អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិឃុំជាមួយគ្នា ត្រូវសមត្ថកិច្ចឃាត់ខ្លួន យកទៅកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។
មូលហេតុ៖ ផ្ដើមចេញពីការផឹកស៊ី ក៏មានទំនាស់ពាក្យសម្ដី ខណៈជនសង្ស័យ សុំលុយប្រពន្ធទិញស្រាផឹកបន្តអត់បាន រត់ទៅជឿម្ដាយក្មេក តែគាត់មិនព្រម ក៏ផ្ទុះជាហិង្សាតែម្ដង៕
មតិយោបល់