សេអ៊ូល៖ក្រុមស៊ើបអង្កេតរបស់ក្រសួងគមនាគមន៍អេឡិចត្រូនិក (Cyber) បានប្រកាសនូវការសន្និដ្ឋានជាចុងក្រោយមួយ ស្តីពីការស៊ើបអង្កេតរយៈពេលមួយខែរបស់ខ្លួននៅក្នុងការធ្វើអន្តរាគមន៍ នយោបាយដែលគេបានចោទប្រកាន់ ដោយនិយាយថា ពួកមន្ត្រីក្រុមសង្គ្រាមចិត្តសាស្ត្ររបស់បញ្ជាការគមនាគមន៍អេឡិចត្រូនិក បានដាក់ការធ្វើ អត្ថាធិប្បាយក្នុងការគាំទ្រ ឬប្រឆាំងនឹងគណបក្សនយោបាយ និងពួកអ្នកនយោបាយ មួយចំនួនហួសពីព្រំដែន នៃប្រតិបត្តិការធម្មតា ។
ក្រសួងបាននិយាយថា អតីតប្រធានបញ្ជាការគមនាគមន៍អេឡិចត្រូនិក២នាក់ មិនបាន ចាត់ការឱ្យបានត្រឹមត្រូវ ទោះបីជាគេបានប្រាប់ដល់ពួកគេថា ប្រតិបត្តិការបែបនេះ រំលោភលើ ច្បាប់ឧក្រិដ្ឋកម្មយោធាដែលហាមមិនឱ្យមានការធ្វើអន្តរាគមន៍ខាងនយោបាយមួយនោះក៏ដោយ។
អតីតពួកមន្ត្រី និងពួកមន្ត្រីបច្ចុប្បន្នសរុបទាំងអស់២១នាក់ របស់បញ្ជាការគមនាគមន៍ អេឡិចត្រូនិក ដែលរួមបញ្ចូលទាំងប្រធាន២នាក់ផង បានប្រ ឈមមុខនឹងការចោទប្រកាន់បទឧក្រិដ្ឋ ដែលខ្ពស់ជាងពួកមន្ត្រី១០នាក់ ដែលត្រូវចោទប្រកាន់នៅពេលដែលលទ្ធផលនៃការ ស៊ើបអង្កេតបណ្តោះ អាសន្ន ត្រូវបានគេបង្កើបឱ្យដឹងកាលពីក្នុងខែធ្នូ ឆ្នាំកន្លងទៅ ។
ចាប់តាំងពីការបង្កើតរបស់ខ្លួនកាលពីក្នុងខែមករា ឆ្នាំ២០១០ មកបញ្ជាការគមនាគមន៍ អេឡិចត្រូនិក បានដាក់ការធ្វើអត្ថាធិប្បាយជិត ៨០០.០០០ នៅក្នុងកន្លែងគមនាគមន៍អេឡិច ត្រូនិក ដែលក្នុងចំណោមអត្ថាធិប្បាយនោះ មានអត្ថាធិប្បាយប្រហែល ៧.១០០ គាំទ្រ ឬប្រឆាំង នឹងគណបក្ស នយោបាយ ឬពួកអ្នកនយោបាយមួយចំនួន ។
លទ្ធផលស៊ើបអង្កេតបានបង្ហាញថា រដ្ឋមន្ត្រីការពារប្រទេសពេលនោះ គឺលោក គីម ក្វាន់- ជីន (Kim Kwan – Jin) ដែលឥឡូវធ្វើជាទីប្រឹក្សា សន្តិសុខជាតិរបស់ប្រធានាធិបតី លោកស្រី ប៉ាក់ នោះត្រូវបានគេរកឃើញថា មិនបានប្រាប់ឱ្យដឹងអំពីករណីនេះ ទេនៅពេលនោះ ៕
មតិយោបល់