ព័ត៌មានជាតិ

អេស្ប៉ាញ ខាតបង់ប្រាក់អស់ ៩៥៣លានដុល្លារ ដោយសារការផ្ទុះភ្នំភ្លើង Cumbre Vieja

(ម៉ាឌ្រីដ)៖ អាជ្ញាធរដែនកោះ Canary នៃប្រទេសអេស្ប៉ាញ បានឱ្យដឹងថាបន្ទុះភ្នំភ្លើង Cumbre Vieja នៅលើកោះ La Palma បានបង្កការខូចខាតគិតជាទឹកប្រាក់ប្រហែលជា ៩៥៣លានដុល្លារ ខណៈភ្នំភ្លើងមួយនេះនៅតែបន្តមានសកម្មភាពនៅឡើយ។

ការផ្ទុះភ្នំភ្លើង Cumbre Vieja នៅតែបន្តមានសកម្មភាពនៅឡើយ ដោយបានចូលដល់សប្ដាហ៍ទី១១ហើយ បន្ទាប់ពីវាមានសកម្មភាពចាប់តាំងពីថ្ងៃទី១៩ ខែកញ្ញាមក ហើយ មកទល់នឹងពេលនេះ មិនទាន់មានសញ្ញាណាមួយបញ្ជាក់ថាការផ្ទុះភ្នំភ្លើងនេះនឹងបញ្ចប់នៅពេលណានោះទេ។ ការផ្ទុះភ្នំភ្លើងនេះបានគ្របដណ្ដប់លើផ្ទៃដីនៅលើកោះ La Palma ដល់ទៅ ១,១៤៦ហិកតា ឬស្មើនឹង១.៦ភាគរយនៃផ្ទៃដីសរុបរបស់កោះមួយនេះ។

អគារ ២,៨៩១ខ្នងបានរងផលប៉ះពាល់ដោយសារកម្អែភ្នំភ្លើង Cumbre Vieja ក្នុងមាន ២,៧៩០ខ្នងត្រូវបានបំផ្លាញទាំងស្រុង៕

ប្រភព៖ CGTN

មតិយោបល់