ព័ត៌មានជាតិ

គួរឲ្យសង្វេគណាស់! ប្រពន្ធស្លាប់ ត្រូវយកសពទៅធ្វើបុណ្យ ឯងប្ដីរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍

កំពង់ធំ: នៅវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកម៉ូតូបើកបរឆ្លងផ្លូវ បណ្តាលឲ្យស្លាប់មនុស្សស្រីម្នាក់ របួសធ្ងន់ប្រុស០២នាក់ លើផ្លូវជាតិលេខ៦ ភូមិបន្ទាយយមរាជ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ម៉ូតូម៉ាក Yamaha ពណ៌ក្រហម ស្លាកលេខភ្នំពេញ1F-8588 ធ្វើដំណើរពីត្បូងទៅជើង បើកដោយឈ្មោះ ប៉ោ ពីសិដ្ឋ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរអ្នកបើករថយន្ត រស់នៅភូមិពោធិ៍សែនស្នាយ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ របួសធ្ងន់ (ពាក់មួកសុវត្ថិភាព)។ ឌុបប្រពន្ធឈ្មោះ យ៉ាន់ វ៉ាន់ឌី អាយុ២៩ឆ្នាំ មុខរបរមេផ្ទះ ស្លាប់នៅកន្លែងកើតហេតុ (ពាក់មួកសុវត្ថិភាព)។

ចំណែកម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ1F-3002 ធ្វើដំណើរឆ្លងផ្លូវពីលិចទៅកើត បើកបរដោយឈ្មោះ ហ៊ឹម ប៉ុន ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរកសិករ នៅភូមិ ឃុំកើតហេតុខាងលើ របួសធ្ងន់ (មិនពាក់មួកសុវត្ថិភាព)។

មូលហេតុបឋម៖ អ្នកបើកម៉ូតូឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុ វត្ថុតាងត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសន្ទុក ដើម្បីរងចាំធ្វើការដោះស្រាយពេលក្រោយ៕

មតិយោបល់