ព័ត៌មានជាតិ

ជនសង្ស័យ ៣នាក់ ធ្វើសកម្មភាពឆក់ពលរដ្ឋទីក្រុងភ្នំពេញ យ៉ាងស្ទាត់ជំនាញ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ មានម្នាក់ជាមន្រ្តីយោធា

ភ្នំពេញ: កាលពីថ្ងៃទី១៥ និង ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ កម្លាំងជំនាញរបស់ការិយាល័យបានឃាត់ខ្លួនជនសង្ស័យចំនួន ៣ នាក់(ស្រី០១នាក់) ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទ្រព្យសម្បត្តិ) ចំនួន ៤ករណី និងចាប់យកវត្ថុតាងពាក់ព័ន្ធ បញ្ជូនមកការិយាល័យ ដើម្បីចាត់ការតាមនីតិវិធីមាន ៖
ករណីទី១៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ខ្សែកផ្លាកទីនសដាំត្បូងពេជ្រ) នៅចំណុចមុខផ្ទះលេខ២DE0 ផ្លូវលេខ១១២ កែងផ្លូវលេខ២៣៣ ភូមិ៣ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ៤និង៣០នាទី ។

ជនរងគ្រោះឈ្មោះ ទូច សារីណា ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ ២អឺ១ ផ្លូវលេខ៥៦៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សម្ភារ:បាត់បង់ខ្សែកផ្លាកទីនសដាំត្បូងពេជ្រ តម្លៃ ១,៩០០ដុល្លារអាមេរិក ។

ករណីទី២៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ខ្សែក) នៅចំណុចមុខផ្ទះលេខ៩៥២ ផ្លូវលេខ១២៨ ក្រុម១៨ ភូមិ៥ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ៥និង០០នាទី ។

ជនរងគ្រោះឈ្មោះ លឹម សារ៉ាត់ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ១១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ករណីទី៣៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបដៃតូចពណ៌ខ្មៅ) នៅចំណុចមុខផ្ទះលេខ៧៨ ផ្លូវលេខ១៦៨ កែងផ្លូវលេខ២៧៦ ជិតស្តុបវត្តមហាមន្ត្រី ភូមិ៤ សង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ២និង ០០ នាទី ។

ជនរងគ្រោះឈ្មោះ វី សុធឿន ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរយោធា មានទីលំនៅផ្ទះលេខ១៤ ផ្លូវលេខ៥៧ ភូមិពង្រ ឃុំកំពង់ស្វាយ ស្រុកសេរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ ។

សម្ភារ:បាត់បង់កាបូបពណ៌ខ្មៅ ចំនួន ០១ ប្រាក់ដុល្លារចំនួន ៣១,០០០ ដុល្លារអាមេរិក ខ្សែកមាសទម្ងន់ ៦តម្លឹង អត្តសញ្ញាណប័ណ្ណយោធា ០១សន្លឹក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០១សន្លឹក ប័ណ្ណប្រើប្រាស់អាវុធ ,លិខិតបញ្ជាបេសកម្ម និងសម្ភារ:មួយចំនួន ។

ករណីទី៤៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ខ្សែកផ្លាទីន) នៅចំណុចមុខផ្ទះលេខ២៦៧ ផ្លូវលេខ១៥៦ ភូមិ១២ ក្រុម៣៤ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៨និង៣០នាទី ។

ជនរងគ្រោះឈ្មោះ រឿន សំនៀង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៤សេ ផ្លូវលេខ២៣០ ក្រុម១៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សម្ភារ:បាត់បង់៖ ខ្សែកផ្លាកទីន ទម្ងន់ ៨ ជី ។

ជនសង្ស័យ
១-ឈ្មោះ សោម វ៉ាលីសា ហៅណុច ហៅហ្សា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ស្នាក់នៅផ្ទះលេខ១៣អឺ០ ផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ត្រូវបានឃាត់ខ្លួនថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១០និង៥០នាទី នៅចំណុចផ្លូវលំ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
២-ឈ្មោះ អ៊ី សុភ័ក្រនិត ហៅ ឌី ណារត្ន័ ភេទប្រុស អាយុ ២១ឆ្នាំជនជាតិ ខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ត្រូវបានឃាត់ខ្លួនថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៣និង២០នាទី នៅចំណុចផ្លូវលេខ៥៩២កែងផ្លូវលេខ៣៣៥ ភូមិ៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
៣-ឈ្មោះ លី រ៉ាណែត ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវជាតិលេខ៥ ភូមិឃ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ត្រូវបានឃាត់ខ្លួនថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៣និង ២០ នាទី នៅចំណុចផ្លូវលេខ៥៩២កែងផ្លូវលេខ៣៣៥ ភូមិ៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកម៉ូតូម៉ាក ហុងដាស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០១៩ លេខតួ លេខម៉ាស៊ីន ១១០៣៧០៧២ ពាក់ស្លាកលេខ 1HG-2665 (ចាប់យកពីឈ្មោះ អ៊ី សុភ័ក្រនិត ហៅ ឌី ណារត្ន័)

-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ២០២០ លេខតួ-លេខម៉ាស៊ីន ៥៧៥៦៧២០ គ្មានស្លាកលេខ
-កាបូបស្ពាយ , កាបូបយួរ ចម្រុះម៉ាក ចំនួន ១៣ មាន៖
-ម៉ាក CHI ពណ៌ ទឹកដោះគោ
-ម៉ាក LV ពណ៌ ត្នោត
-ម៉ាក MONTBLANC
-ម៉ាក LOUIS VUITTON ពណ៌ ក្រឡាត្នោត
-ម៉ាក COACH ពណ៌ ស
-ម៉ាកគ្មានកាបូបដៃ ពណ៌ ស
-ម៉ាក AUDPIGET ពណ៌ សូកូឡា
-ម៉ាក JIN YANLI ពណ៌ ក្រហម
-ម៉ាកROSETTI ពណ៌ ខ្មៅ
-ម៉ាក LOUISA VUITTON ពណ៌ សូកូឡាក្រឡា
-ម៉ាក LV ពណ៌ សូកូឡា ,ម៉ាកBASTO ពណ៌ ខ្មៅ
-កាបូបដែកគ្មានម៉ាក
-គ្រឿងអលង្កាកាឡៃ មួយចំនួន
-នាឡិការដៃចំនួន ០២ គ្រឿង ម៉ាក ROMANSON និងម៉ាក EMPORD ARMANI
(ចាប់យកពីឈ្មោះ សោម វ៉ាលីសា ហៅ ណុច ហៅ ហ្សា)

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕

មតិយោបល់