តាកែវៈ តាមសេចក្ដីរាយការណ៍ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នំា២០១៩ ត្រូវជាថ្ងៃចូលឆ្នាំប្រពៃណីខ្មែរទី១ គេសង្កេតឃើញថា មានប្រជាពលរដ្ឋជាច្រើន បានមកសួរសុខទុក្ខសាច់ញាតិ ដែលជាប់នៅពន្ធនាគារខេត្តតាកែវ។
ដោយទ្បែកពាក់ព័ន្ធការចូលក្នុងពន្ធនាគារនេះ ភ្នាក់ងារ Post News បានសម្ភាសន៍សួរនាំប្រជាពលរដ្ឋ បានប្រាប់ថា ពេលចូលពន្ធនាគារខាងមុខ គេតម្រូវលក្ខខណ្ឌដូចជា មានអត្តសញ្ញាប័ណ្ណ ឬសៀវភៅស្នាក់នៅ ទើបអាចអនុញ្ញាតឲ្យចូលបាន។ បន្ទាប់មកពេលចូលដល់ខាងក្នុង គឺមានកន្លែងត្រួតពិនិត្យចំនួន ៣ ដោយកន្លែងនីមួយៗ ពួកគាត់ត្រូវចំណាយលុយ ២០០០រៀល សរុបអស់ប្រាក់ចំនួន ៦០០០រៀល ទើបអាចទៅដល់កន្លែងសួរសុខទុក្ខសាច់ញាតិ បងប្អូននៅទីនោះបាន។
ពាក់ព័ន្ធនឹងករណីនេះ ប្រជាពលរដ្ឋបានសូមសំណូមពរ តាមរយៈសារព័ត៌មាន Post News ទៅកាន់លោកអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ជួយដោះស្រាយបញ្ហានេះផង ដោយសារពួកគាត់មានជីវភាពខ្វះខាត ខណៈមកសួរសុខទុក្ខសាច់ញាតិ ត្រូវចំណាយប្រាក់ទៀត អាស្រ័យហេតុនេះ សូមក្រសួងមហាផ្ទៃជួយពួកគាត់ផង។
យ៉ាងណាមិញដោយសារខាងភ្នាក់ងារយើង ពុំមានលេខទូរស័ព្ទ សម្រាប់ទាក់ទង សម្ភាសន៍ជាមួយប្រធានពន្ធនាគារខេត្តតាកែវ ដើម្បីសុំការបំភ្លឺបាននោះទេ ប៉ុន្តែខាងភ្នាក់ងារយើង នឹងរងចាំទទួលស្វាគមន៍ការស្រាយបំភ្លឺពីប្រធានពន្ធនាគារខេត្តតាកែវផងដែរ៕
មតិយោបល់